ដោយ៖តារារិទ្ធ/ភ្នំពេញៈសម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងសុន្ទរកថាក្នុង“កិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម”ថ្ងៃទី៩-១០ខែកក្កដាឆ្នាំ ២០២៣, តាមរយៈប្រព័ន្ធវីដេអូ ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរ សាទររដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រ ជាមានិតចិនដែលបានរៀបចំនូវ«កិច្ចប្រ ជុំជាន់ខ្ពស់លើកទី១នៃវេទិកាស្ដីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម » ។

សម្តេចតេជោបន្តថាពិតណាស់ថា, យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ – ១៩,ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចនិងការអភិ ឌ្ឍសកលបន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញនិងស្រួចស្រាលឡើងៗទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច,សង្គមនិងបរិស្ថាននៅក្នុងបរិបទខាងលើនេះ,យើងបានមើ លឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាង សកម្មរបស់សាធារណរដ្ឋប្រជាមានិត ចិនតាមរយៈការជំរុញសមាហរណកម្មតំបន់និងការបន្តលើកស្ទួយពហុភាគីនិ យមជាពិសេសការដាក់ចេញនូវ«គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)»និង «គំនិតផ្តួចផ្តើមសន្តិសុខសកល(GSI) ដោយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង , ដែលបាននិងកំពុងក្លាយជាកម្លាំងចល ករដ៏សំខាន់សម្រាប់គាំទ្រដល់បណ្តាប្រ ទេសកំពុងអភិវឌ្ឍក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញនិងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ ។

ជាការពិតណាស់,នៅក្នុងបរិការណ៍សក លបច្ចុប្បន្នដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល,ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិ វឌ្ឍន៍ពិតជាមានភាពចំបាច់មិនអាចខ្វះបានតាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធន មនុស្ស,ការកាត់បន្ថយគម្លាតឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់និងផលិតកម្មតំបន់និងសកល, ការជំរុញការវិនិយោគដោយផ្ទាល់,ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ,ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនិងភាពធន់ទៅនឹងអាកាសធាតុព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទានដើម្បីចូលរួមដោះស្រា យនូវបញ្ហាប្រឈម និងចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗជាមួយ គ្នានេះដែរ,ខ្ញុំយល់ថាយើងគប្បីគួរមានក្របខណ្ឌរួមមួយដែលគិតគូរលម្អិ តអំពីយុទ្ធសាស្ត្រ និង យន្តការសហប្រតិ បត្តិការជាពិសេសការរៀបចំផែនការនិងការផ្គត់ផ្គង់ហិរញ្ញប្បទានសម្រាប់គម្រោ ងអាទិភាពនានាសំដៅធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះនៅក្នុងក្របខណ្ឌទ្វេភាគី,កម្ពុជានិងចិនបានខិតខំលើកកម្ពស់កិច្ចសហ ប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»និងបានដាក់ចេញនូវ«សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុ ជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤- ២០២៨)» ។

ខ្ញុំជឿជាក់ថាការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះនឹងបំពេញបន្ថែមដល់គំនិតផ្ដួចផ្ដើមនានាសម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់ ៕

ជាកិច្ចបញ្ចប់,ខ្ញុំសូមជូនពរឱ្យ «កិច្ច ប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្ដីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម» នេះប្រព្រឹត្តទៅដោយជោគជ័យ ៕