Views: 75 Post navigation កូរ៉េខាងជើងកាលពីថ្ងៃចន្ទបានថ្កោលទោសអ្វីដែលខ្លួនហៅថា ចំណាត់ការមួយរបស់អាម៉េរិកដើម្បីបញ្ជូននាវាមុជទឹកបំពាក់កាំជ្រួចនុយគ្លេអ៊េរមកកាន់ដែនទឹកក្បែរឧបទ្វីបកូរ៉េ ដោយ ថាវាបង្កើតស្ថានភាពមួយដែលនាំអោយជម្លោះនុយគ្លេអ៊ែរមួយខិតចូលមកកាន់តែកៀក។ មនុស្សយ៉ាងហោចណាស់១៥នាក់បានស្លាប់ក្នុងទឹកជំនន់និងការបាក់ដីសង្កត់បង្កឡើងដោយភ្លៀងរដូវវស្សាដែលបានវាយប្រហារឥណ្ឌាខាងជើងកាលពីចុងសប្តាហ៍ ដោយទីក្រុងញូវដេល្លី ជួបការធ្លាក់ភ្លៀងអាក្រក់បំផុតធៀបនឹងការធ្លាក់ភ្លៀងនៅប៉ុន្មានទសវត្សរ៍មកនេះ។