ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង (ស.ស.យ.ក/ព.វ) បានប្រារព្ធការប្រកួតកីឡាចំនួន ៥ ប្រភេទ ដើម្បីប្រជែងគ្នាដណ្ដើម ពាន ស.ស.យក/ព.វ សម្រាប់ឆ្នាំ២០២៣ នេះ។
ព្រឹត្តិការណ៍នេះ ផ្ដួចផ្ដើម ដោយលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ។ លោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មាធិការ ស.ស.យ.ក/ព.វ បានអញ្ជើញចូលរួម ក្នុងពិធីបើកការប្រកួត កាលពីចុងសប្ដាហ៍កន្លងមក។
កីឡាចំនួន ៥ ប្រភេទ ដែលដាក់ឲ្យប្រកួតនោះ មានបាល់ទាត់ បាល់ទះ ប៉េតង់ វាយសី និងរត់ម៉ារ៉ាតុង ដែលធ្វើនៅនៅកីឡដ្ឋាន ស.ស.យ.ក ខេត្តព្រៃវែង នៅថ្ងៃដដែលនោះដែរ (៨កក្កដា) ស.ស.យ.ក ខេត្តព្រៃវែង បានរៀបចំពិធីចាប់ឆ្នោត បែងចែកពូល សម្រាប់ការប្រកួត ដើម្បីផ្តល់នូវភាពយុត្តិធម៌ និងតម្លាភាព សម្រាប់ក្រុមកីឡាករ កីឡាការិនី ដែលចូលរួម។
ការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែងនេះ ជាគំនិតផ្តួចផ្តើមរបស់ លោក ស សុខា ក្រោមការដឹកនាំរបស់លោក ខៀវ ភារិទ្ធ ប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង ដោយមានលោក ប៉ាវ សុធី ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត និងក្រុមការងារ លេខាធិការដ្ឋានអចិន្ត្រៃយ៍ និងក្រុមការងារចំណុះ ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការជំរុញ និងគាំទ្រដល់វិស័យកីឡា នៅកម្ពុជា៕/V-PC