ឃាត់ខ្លួន​មនុស្ស​ប្រាំ​បីនាក់​បញ្ជូនទៅ​តុលាការ​ករណី​គ្រឿងញៀន​

1281
ចែករម្លែក
  • 2
    Shares

ដោយ​: អង្គរតូច / សៀមរាប​: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២៥​ខែកក្កដា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៨​នាក់ បញ្ជូនទៅ​តុលាការ​។​

​លោក​វរសេនីយ៍ឯក អ៊ំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា​ជន​ដែល​ឃាត់ខ្លួន​ទី​១:​ឈ្មោះ ឆាយ ស៊ី​មិន ហៅ​មាន់​ភេទ​ប្រុស ឆ្នាំ​កំណើត ២០០៤ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម​។ ទី​២:​ឈ្មោះ ជៀម សំណាង​ហៅ​បែ​ល ភេទ​ប្រុស​ឆ្នាំ​កំណើត ១៩៩៨ មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​។ ទី​៣:​ឈ្មោះ ធឿន សុធី​រ៉ា​ហៅ​ធី​ភេទ ប្រុស ឆ្នាំ​កំណើត ១៩៨៣ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់ ស្វាយដង្គំ​។​ទី ៤:​ឈ្មោះ មឿ​ន ម៉ៃ ភេទ ប្រុស ឆ្នាំ​កំណើត ១៩៩៥ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង​។ ទី​៥:​ឈ្មោះ​ហ៉ិ​ន ហុង​ហៅ​ឆែប ភេទ ប្រុស ឆ្នាំ​កំណើត ១៩៩៩​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ​។ ទី​៦:​ឈ្មោះ យី ណ​ក់​ភេទ ប្រុស ឆ្នាំ​កំណើត ២០០២​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម​។​ទី​៧:​ឈ្មោះ ហ៊ូ​ន ឌី​ហៅ​ក្រង​ភេទ ប្រុស ឆ្នាំ​កំណើត ២០០០​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម និង​ទី​៨:​ឈ្មោះ គា គង់​ភេទ ប្រុស ឆ្នាំ​កំណើត ២០០២​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​ខ្វៀន សង្កាត់​គោកចក​។

​លោក​បន្តថា​ពេល​ចាប់ខ្លួន​ដកហូត​វត្ថុតាង ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០២​កញ្ចប់​ស្មើនឹង​ទំងន់​០,៤​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០២ គ្រឿង ឧបករណ៍ប្រើប្រាស់ និង​សំភារៈ​វេច​ខ្ចប់​គ្រឿង ញៀន​មួយចំនួន ទូរស័ព្ទដៃ ០៣​គ្រឿង​។ ជនសង្ស័យ​និង​វត្ថុតាង បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​២៦ ខែកក្កដា​ឆ្នាំ ២០១៨៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ