វី​ង​ចូលរួម​ជាមួយ​ជេ​ស៊ី ហ្វា​យ​នែ​ន លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់ ប្រជាកសិករ​ខ្មែរ​

1459
ចែករម្លែក
  • 1.6K
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​បាន​ចូលរួម​សហការ​ជាមួយនឹង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជេ​ស៊ី​ហ្វា​យ​នែ​ន​ដែលជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម​ដំបូង​គេ​នៅ​កម្ពុជា​ដើម្បី​លើកកម្ពស់​ជីវភាព​កសិក​រ​និង​កំណើនសេដ្ឋកិច្ច​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន​ធនាគារ​ឯកទេស​វី​ង​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជេ​ស៊ី​ហ្វា​យ​នែ​ន​បានធ្វើឱ្យ​មានការ​ផ្លាស់ប្តូ​រ​យ៉ាង​ធំធេង​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​កន្លង មក​។​

វី​ង​ចូលរួម​ជាមួយ​ជេ​ស៊ី ហ្វា​យ​នែ​ន លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់ ប្រជាកសិករ​ខ្មែរ​

​ភាពជា​ដៃគូ​នេះ​មានន័យថា​កសិករ​កម្ពុ​ជា​ដែល​ទិញ​គ្រឿង​ម៉ាស៊ីន​និង​ឧបករណ៍​កសិកម្ម​តាមរយៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន អាច​បង់​ប្រាក់កម្ចី​ប្រចាំខែ​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង លេខ​កូដ​*989# ឬ​នៅតាម​ភ្នាក់ងារ​វី​ង​ជាង ៥០០០ កន្លែង​ទូទាំងប្រទេស​។ ប្រជាកសិករ​ក៏​ទទួលបាន​អត្ថប្រយោជន៍​តាមរយៈ​គោលការណ៍​បង់ប្រាក់​កក់​និង​អត្រា​ការប្រាក់​ទាប ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុន​មួយ​នេះ​។

​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង ជឿជាក់ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជេ​ស៊ី​ហ្វា​យ​នែ​ន​និង​ធនាគារ ឯកទេស​វី​ង​គឺជា​ដៃគូ​ដ៏​សក្តិសម​ដែលមាន​គោលបំណង​ធំធេង ក្នុងការ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជា​កសិករ​ជាច្រើន​ពាន់​នាក់ ក្នុងការ​បង់ប្រាក់​កម្ចី​។​តាមរយៈ​ភាពជា​ដៃគូ​នេះ​កសិករ​ក្នុងស្រុក​រាប់ពាន់នាក់​អាច​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​កសិកម្ម និង​ការរកចំណូល​ផ្សេងៗ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

​ជា​អតិថិជន​ម្នាក់​ដែល​ទិញ​ត្រាក់ទ័រ សម្រាប់​ភ្ជួរ​រាស់​ដីស្រែ​របស់ខ្លួន លោក​ប៊ុន ប៊ុនធឿន​បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​​តែងតែ​បង់ប្រាក់​កម្ចី​ទៅ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី​ហ្វា​យ​នែ​ន តាមរយៈ​ភ្នា​ក់ ងារ​វី​ង​ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់គាត់​។

​លើសពីនេះទៅទៀត​គាត់​ក៏​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងទៀត​ដូចជា​ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ពី​ភ្នាក់ងារ​វី​ង​ផងដែរ​។​
​លោក កូ ហូ​ណា​ម នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជេ​ស៊ី ហ្វា​យ​នែ​ន មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ បាន​បង្កើតជា​លទ្ធភាព​ថ្មី សម្រាប់​មីក្រូហិរញ្ញវត្ថុ​ជេ​ស៊ី ហ្វា​យ​នែ​ន ក្នុងការ​នាំយក​នូវ​ជំនាញ​និង​បទពិសោធ​ន៍​ពី​ប្រទេស​ជប៉ុន​ដើម្បី​កែលម្អ​វិស័យ​កសិកម្ម​នៅ​កម្ពុជា សម្រាប់​ប្រជាកសិករ​នៅតាម​ជនបទ ដោយសារ​ពួកគេ​ភាគច្រើន ពឹង​ផ្អែកលើ​ការលក់​ផលិតផល​កសិកម្ម​សម្រាប់​ជា​ចំណូល​ក្នុងការ​ទ្រទ្រង់​ក្រុមគ្រួសារ​របស់​ពួកគេ​។
​លោក​បាន​បន្ថែមថា “​យើង​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​ផ្លែផ្កា​ពី​ភាពជា​ដៃគូ​នេះ ក៏ដូចជា​ការ​ណែ នាំនូវ​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ដែល​គាំទ្រ​ដល់​ផលិតភាព​កសិកម្ម​និង​ប្រាក់ចំណេញ​ដើម្បី​បង្កើន​ចំណូល​របស់​កសិករ​ខ្មែរ​”​។​
​បន្ថែម​ពីលើ​ការទូទាត់​ប្រាក់​តាមរយៈ​វី​ង អតិថិជន​ក៏​អាចបង្កើត​គណនី​វី​ង ដើម្បី​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ជាច្រើន​ដូចជា​ការទូទាត់​វិក័យប័ត្រ ទិញ​ទំនិញ​តាម​អន​ឡាញ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ផ្ទេរប្រាក់​និង​ច្រើន​ទៀត​។​វា​ពិត​ជាមាន​ភាពងាយស្រួល​ក្នុងការ​បង្កើត​គណនី​វី​ង​ដោ យ អតិថិជន​អាច​ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​បំពេញ​ព័ត៌មាន​ដែល​ត្រូវការ ឬ​ទៅកាន់​ភ្នាក់ងារ​វី​ង ដើម្បី បង្កើត​គណនី​វី​ង​៕សរន


ទីតាំងផ្សាយពាណិជ្ជកម្ម