ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដកគាំ​

នាមសព្ទ​

(​ស​. ដ្ច​ក​គាំ អ​. ថ​. ដក​ខាំ​) ឈ្មោះ​ផ្កា​ពណ៌​ក្រហម​ស្រគាំ​ប្រើ​ជា​គ្រឿង​ជ្រលក់​
​សំពត់​ជ្រលក់​ដកគាំ ។​
​មាន​មួយ​ប្រភេទ​ផ្សេងទៀត​ជា​គ្រាប់​
​គ្រាប់​ដកគាំ ។​

​ឋបនកម្ម​

(​ឋៈ​-​ប៉ៈ​-​ន៉ៈ​-​កាំ​)

​នាមសព្ទ​

(​បា​.) កម្ម​គឺ​ការតម្កល់​ទុក​នូវ​អ្វីៗ​; អំពើ​ដែល​គេ​រៀបចំ​តាក់តែងឡើង​, ការធ្វើ​អ្វីមួយ​ឲ្យ​កើតឡើង​ហើយ​តម្កល់​តាំង​ទុក​ឲ្យ​បាន​ឋិតថេរ​តទៅ​
​ឋបនកម្ម​នៃ​យន្ត​តម្បាញ គេ​បានធ្វើ​រួចស្រេច​ហើយ ។​

​ឌមជន​

(​ឌៈ មៈ ជន់​)

​នាមសព្ទ​

(​សំ​. ឌ​ម + ជន​) ជន​អ្នកធ្វើការ​ឈ្នួល​យ៉ាង​ទាប មាន​ចាក់សំរាម​, ដងទឹក​សម្អុយ​ចោល​ជាដើម​
​ពួក​ឌមជន ។​

ឍាមរា​

(​ឍាមៈរា​)

​នាមសព្ទ​

(​សំ​.) ក្ងាន​; ហង្ស ។​

​ណតណយ​

​ឧទានសព្ទ​

​សូរសព្ទ​ស្រឡៃ​ភ្លេងពិណពាទ្យ ។​