ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
តុកតុល
នាមសព្ទ
នង្គ័ល (ពាក្យបណ្ដៅ)
តុកតុលមមុលក្នុងដី សត្វជើងប្រាំបី នាំមុខតុកតុល (នង្គ័ល) ។ ម. ព. បណ្ដៅ ទៀតផង ។
ថងយន់
នាមសព្ទ
(ស. ទ្ចងហ្យន អ. ថ. ថងហ្យុន ” ក្រដាសមាសរួញ “) ក្រដាសព័ណ៌មាសភ្លឺរួញៗ សម្រាប់ប្រើរំលេចក្បាច់រចនាផ្សេងៗ មានប្រភពឯប្រទេសចិន
ប្រថាប់ក្បាច់ក្រដាសថងយន់ ។
ទក់
កិរិយាវិសេសន៍
ដែលខ្ទាំខ្ទេចដោយដំ, ដោយទំពាឬដោយអង្កៀមជាដើម
ខ្សែទក់; ដំឲ្យទក់, ប្រើប្រាស់ឲ្យទាល់តែទក់។
ទក់ទាំ ទក់ខ្ទេចខ្ទាំ ។ ទក់ទី ទក់ខ្ទេចខ្ទី
ពួកក្មេងតូចៗវានាំគ្នាមករត់លេងក្នុងចម្ការជាន់ទងត្រសក់ស្រូវខ្ញុំទក់ទីអស់ ។
ទក់ទេញ (ព. ប្រ. ) ដែលចេះតែទៅផ្ទះគេឬទីធ្វើការរបស់គេញឹកញយហួសពេក នាំឱ្យគេជ្រេញចិត្តធុញទ្រាន់
បើឥតមានការចាំបាច់ទេ, ឯងកុំចេះតែទៅផ្ទះគេទក់ទេញពេក! ព្រោះនាំឲ្យគេជ្រេញចិត្តធុញទ្រាន់ ឲ្យគេមើលងាយខ្លួនផង ។
គុណសព្ទ

ធតរដ្ឋ
(ធៈ តៈ រ័ត)
នាមសព្ទ
(បា.; សំ. ធ្ឫតរាស្ត្រ) ព្រះនាមមហារាជជាលោកបាល ១ អង្គ ដែលគ្រប់គ្រងរក្សាទិសខាងកើត ជាអធិបតីលើពួកគន្ធ័ព្វ
ព្រះបាទធតរដ្ឋ (ម. ព. ចតុលោកបាល ផង) ។
នក្សត្រ
(ន័ក-ក្ស័ត)
នាមសព្ទ
( សំ. ) ផ្កាយ ។