ទឹកទន្លេ​សេកុង​កៀក​នឹង​ចំណុច​ប្រកាសអាសន្ន​

1024
ចែករម្លែក
  • 19
    Shares

​ដោយៈ​បញ្ញា​សាស្ត្រ​,​សុខុម​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា​មកដល់​ម៉ោង ៩ ព្រឹក​ថ្ងៃទី ២៧ ខែកក្កដា នេះ ទឹកទន្លេ​សេកុង ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១២,៤៦ ម៉ែត្រ ហើយ (​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ១១,៥០​ម៉ែត្រ​) ។​

ទឹកទន្លេសេកុង(រូបក្រសួងធនធានទឹក)

​ប្រភព​ដដែល​បន្តថា នៅ​ទូទាំង​ខេត្តស្ទឹងត្រែង នា​យប់​ថ្ងៃទី ២៦ បានទទួលរ​បាយទឹក​ភ្លៀង​ក្នុង​កម្រិត​ពី ៣៧​-៦១ មី​លី​ម៉ែត្រ ផងដែរ និង​បានធ្វើ​ឲ្យ​តំបន់​មួយចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង រង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ។ ក្រសួង​បានសម្រេច​បើកទ្វារ​ទឹក​សំណង់​ការពារ​ទឹកជំនន់​ក្រុង​ស្ទឹងត្រែង ដើម្បី​រំដោះ​ទឹកជំនន់​ចេញពី​ក្រុង ។ ពេលនេះ ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​ស្រក​អស់​វិញ​ហើយ ៕​សរន​