ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ចេញ​ឈុត​ពិសេស​ញុំ​ា​សាច់​អាំង​ថែម​រហូតដល់​ឆ្អែត​

1431
ចែករម្លែក

ដោយៈ សុផល / ភ្នំពេញៈ​ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza) បាន​បន្ថែម​នូវ​ឈុត​ពិសេស Refill​ញុំ​ា​ម៉ា​អស់ដៃ បន្ថែមទៀត​គឺ​ការ​ញុំ​ា​សាច់​អាំង​ថែម​រហូតដល់​ឆ្អែត​សម្រាប់​រយៈពេល ២​ខែ ចាប់ពី​ថ្ងៃទី​១ ខែសីហា ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សម្រាប់​តម្លៃ​វិញ​បែង​ចែកជា​ពីរ​គឺ​តម្លៃ​ទី​១: ចំណាយ​ត្រឹមតែ​១២.៥០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។ ចំពោះ​ក្មេង​កំពស់​ក្រោម​១២០​ស​.​ម​. បញ្ចុះតម្លៃ​៥០% និង​កំពស់​ក្រោម​១០០​ស​.​ម​. គឺ​មិន​គិតថ្លៃ​។ សម្រាប់​ឈុត (Happy Refill) ដែល​យើង​អាច​រីករាយ​ជាមួយ​សាច់ ដែលមាន​គុណភាព​ខុសៗ​គ្នា ទាំង​សាច់គោ និង​សាច់ជ្រូក​ជាមួយនឹង​មុខម្ហូប​ថ្មីៗ​ទៀត ដូចជា​តៅហ៊ូ​អាហារ​សមុទ្រ ឬ​បន្លែ សាច់មាន់ និង​ច្រើន​ទៀត​។ តម្លៃ​ទី​២: ត្រឹមតែ ១៤.៥០​ដុល្លារ ក្នុង​មនុស្ស​ម្នាក់ ចំពោះ​ក្មេង​កំពស់​ក្រោម​១២០​ស​.​ម​. បញ្ចុះតម្លៃ​៥០% និង​កំពស់​ក្រោម​១០០​ស​.​ម​. គឺ​មិន​គិតថ្លៃ​។ សម្រាប់​ឈុត (Super Refill) ដែល​ឈុត​នេះ សម្រាប់​អ្នក​គ្រប់គ្នា​ដែល​ចូលចិត្ត​អាហារ​សមុទ្រ និង​សាច់​ពិសេសៗ ដូចជា​ជា​ត្រី​សា​ម៉ុង​, បង្គា​, សាច់គោ​អូស្ត្រាលី និង​អាឡឺម៉ង់​។ បន្ថែម​ពីនេះ ក៏មាន​មុខម្ហូប​ពិសេស​បន្ថែមទៀត ដែល​ធានាថា អ្នកនឹង​ចូលចិត្ត​ដូចជា​សាច់​ស្មា​ជ្រូក ជាមួយ​ឈី​ស​និង​សាច់គោ​ប្រាយ​ជាមួយ​ទឹកត្រី​(Negidare)​។​

​អ្វីដែល​ពិសេស​ទៀត​នោះ អ្នកនឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​១៥%​ភ្លាមៗ​គ្រាន់តែ​បង្ហាញ​កាត​ធនាគារ​ណាមួយ​ទៅកាន់​អ្នក​គិតលុយ ដូចជា​កាត ATM/VISA Master Card, Union Pay ឬ Saving Card របស់​ធនាគារ​កាណាឌីយ៉ា​,​ធនាគារ Phillip និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ LOLC ហើយ​ចំពោះ​អ្នក​ដែលជា​សមាជិក​របស់​ហា​ង​បា​ប៊ី​ឃ្យូ ផ្លា​ស្សា​និង​សន្សំ​បាន​ពិន្ទុ​បាន​រហូតដល់​ទ្វេរ​ដង​ឯណោះ​។​

​លោក អ៊ិម បណ្ឌិត អ្នកគ្រប់គ្រង​ប្រតិបត្តិ​របស់​ហាង​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​បាន​ថ្លែងថា ឈុត Happy Refill និង Supper Refill គឺ​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ហើយនឹង​ដើម្បី​បន្ថែម​នូវ​អ្វីដែល​ថ្មីៗ​សម្រាប់​អតិថិជន​ទើប​ហាង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា តែងតែ​បន្ថែម​នូវ​មុខម្ហូប និង​ឈុត​ថ្មីៗ ដើម្បី​បន្ថែម​ជម្រើស​ជាច្រើន​បែប​ដល់​អតិថិជន​ទៅតាម​ការ​ចំណង់​ចំណូលចិត្ត និង​សមាជិក​របស់​ពួកគាត់​។

​គួរ​បញ្ចា​ក់ថា ហាង បា​ប៊ី​ឃ្យូ ផ្លា​ហ្សា ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៨៧ ដោយ​លោក Choopong Choopojcharoen ដែល​បាន​អនុវត្ត​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន ដែល​ល្បី​ជា​យូរ​មកហើយ ជាមួយ​ភោជនីយដ្ឋាន​របស់គាត់​។ កាន់តែ​ពិសេស​ទៅទៀត ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​យ៉ាងខ្លាំង បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​បាន​ពង្រីក​សាខា​ក្នុង​ឆ្នាំ ២០១៧​ជាង​១៥០​កន្លែង ទាំង​នៅក្នុង​ប្រទេស​ថៃ និង​បណ្ដា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ហើយ​បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ជា​ភោជនីយដ្ឋាន​លេខ​១ ក្នុង​ផ្នែក​ភោជនីយដ្ឋាន​ចម្អិន​អាហារ​ដោយ​ខ្លួនឯង​ជាង​៥​ឆ្នាំ​មកហើយ​។ បា​ប៊ី​ឃ្យូ​ផ្លា​ហ្សា មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមទាំង​១៧​សាខា​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ពីរ​សាខា​ទៀត នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ ហាង​សាច់​អាំង​បែប​ម៉ុង​ហ្គោ​លី និង​ជប៉ុន​មួយ​នេះ ត្រូវបាន​នាំចូល​មក​ទីផ្សារ​កម្ពុជា​ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ហើយ​មកដល់​សព្វថ្ងៃនេះ ហាង​នេះ មាន​សាខា​ចំនួន​២ គឺ​ស្ថិតនៅ​ផ្សារ​ទំនើប អ៊ី អន ម៉​ល បាន​បើក​នៅ​ខែមិថុនា ឆ្នាំ​២០១៧​និង​សាខា​ទួលគោក បាន​បើក​នៅ​ខែតុលា ឆ្នាំ​២០១៧ ដែល​សាខា​ទួលគោក មាន​បន្ទាប់​កា​រ៉ា​អូ​ខេ​ធំៗ​ចំនួន​ពីរ សម្រាប់​អតិថិជន​អាច​ច្រៀង​លេង​កំសាន្ដ​ដោយ​ឥតគិតថ្លៃ​ដែល​បើក​ចាប់ពី​ម៉ោង​១០:០០​ព្រឹក​ដល់​១០:០០​យប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម