ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ចិននិងរុស្ស៊ីចាំបាច់«ត្រូវដឹកនាំទិសកែតម្រូវនៃកំណែទំរង់សកល» នេះបើតាមប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានមានប្រសាសន៍ក្នុងជំនួបជាមួយអ្នកនយោបាយរុស្ស៊ីជាន់ខ្ពស់មួយរូបកាលកពីថ្ងៃចន្ទក្នុងពេលលោកអបអរភាពជាដៃគូរបស់ប្រទេសទាំងពីរនៅ។
សូមបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្កើនកិច្ចសហការសេដ្ឋកិច្ចនិងទំនាក់ទំនងការទូតជាមួយរដ្ឋភិបាលទីក្រុងមូស្គូនៅប៉ុន្មានឆ្នាំនេះ ដោយការទាក់ទងគ្នាកាន់តែជិតស្និទ្ធឡើងចាប់តាំងពីរុស្ស៊ីបញ្ជូនទ័ពចូលលុកលុយអ៊ុយក្រែននៅឆ្នាំ២០២២។
ប្រធានាធិបតីស៊ី និងសមភាគីរុស្ស៊ី ក្នុងជំនួបមួយនៅរុស្ស៊ីកាលពីខែមីនា
កាលពីថ្ងៃចន្ទទី១០កក្កដា លោកស៊ីបានទទួលជួបលោកស្រី វ៉ាឡេនទីណា ម៉ាតវីយេនកូ(Valentina Matviyenko) ប្រធានសភាជាន់ខ្ពស់រុស្ស៊ី នៅមហាសាលប្រជាជនក្នុងក្រុងប៉េកាំង នេះបើតាមការផ្សាយរបស់ទូរទស្សន៍ចិន CCTV។
លោកស៊ីបានមានប្រសាសន៍ថា ការអភិវឌ្ឃទំនាក់ទំនងរវាងប្រទេសទាំងពីរជា«ជំរើសយុទ្ធសាស្ត្រមួយនៃប្រទេសទាំងពីរ ដោយផ្អែកលើប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសនីមួយៗនិងប្រជាជនផងខ្លួន»។
«ភាគីទាំងពីរក៏ត្រូវពង្រឹងការទាក់ទងនិងសហការគ្នាក្នុងយន្តការពហុជាតិ ដូចជានៅក្នុង”អង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃ”និងប្រទេសក្នុងអង្គការBrics ដឹកនាំទិសកែតំរូវការកែទំរង់អភិបាលកិច្ចសកល និងការពារផលប្រយោជន៍រួមរបស់បណ្តាទីផ្សារកំពុងងើបស្ទុះឡើងព្រមទាំងប្រទេសកំពុងអភិវឌ្ឍន៍»។
ចំណែកលោកស្រី ម៉ាតវីយេនកូ កាលពីថ្ងៃចន្ទបាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងមូស្គូ«បានឈានដល់កំរិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយបន្តអភិវឌ្ឍថេរ»។លោកស្រីអះអាងថា ដំណើរទស្សនកិច្ចរបស់លោកស៊ីកាលពីខែមីនានៅក្រុងមូស្គូ បានបន្ថែមកម្លាំងជំរុញដ៏ខ្លាំងចូលក្នុងការអភិវឌ្ឍបន្ថែមនៃទំនាក់ទំនងចិន-រុស្ស៊ី៕
លោកស៊ីបានជួបប្រធានសភារុស្ស៊ីកាលពីថ្ងៃចន្ទ និងបានប្រាប់លោកស្រីថា «ចិនមានបំណងបន្តធ្វើការជាមួយរុស្ស៊ីដើម្បីអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើការជួយគ្នា សមាហរណកម្មខ្លាំងឡើង នវានុវត្តន៍និងកិច្ចសហការសព្វមុខនៅក្នុងយុគសម័យថ្មីនេះ