យាន VSS Unity របស់លោក​ប្រែ​ន​សុន ធ្វើតេស្ត​លឿន​ជាង​សំឡេង​ជាង​២​ដង និង​ឡើងដល់​ដង​តារាវិថី​ជា​លើកដំបូង​នៅ​កម្ពស់ ៥២ គីឡូម៉ែត្រ

1445
ចែករម្លែក

​ក្រុមហ៊ុន Virgin Galactic របស់លោក សឺ រី​ឆាត ប្រែ​ន​សុន បាន​បោះជំហាន​មួយទៀត​ឆ្ពោះទៅរក​ការបញ្ជូន​ភ្ញៀវទេសចរ​ទៅក្នុង​ដង​តារាវិថី ជាមួយ​ការសាកល្បង​ហោះហើរ​ចុងក្រោយ​បំផុត​របស់ខ្លួន ដែល​ឡើងដល់​ពាក់​កណ្តាលផ្លូវ​នៃ​ដង​តារាវិថី និង​បង្កើនល្បឿន​លឿន​ជាង​មុន​។​

​យន្តហោះ ឈ្មោះ WhiteKnightTwo បាន​ភ្ជាប់​មកជា​មួយ​នូវ​យានអវកាស VSS Unity ទៅលើ​មេឃ​នៅ​កម្ពស់ ១៤ គីឡូម៉ែត្រ មុនពេល​ព្រលែង​វា​ទៅក្នុង​ទី​អវកាស​។​

​អ្នកបើកបរ​យន្តហោះរ​បស់​ក្រុមហ៊ុន Virgin Galactic លោក ដេ​វ ម៉ាក​ខាយ និង លោក ម៉ៃ ម៉ា​ស៊ូ​ស៊ី គឺជា​អ្នក​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត​របស់​យានអវកាស មុនពេល​ទាញ​យាន​ចូលទៅ​លំហ​អាកាស​ត្រង់ និង ចូល​ផ្ទៃ​មេឃងងឹត​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ២,៤៧ ដង​។​

​ការបាញ់​បង្ហោះ​រយៈពេល​៤២​វិនាទី​បាន​នាំយក​អ្នកបើក​យន្តហោះ​និង​យានអវកាស​ឆ្លងកាត់​ស្រទាប់​ផ្ទៃមេឃ និង​ស្ថិតនៅលើ​ដង​តារាវិថី​កៀក​ផែនដី​ជា​លើកដំបូង​នៅ​កម្ពស់ ៥២ គីឡូម៉ែត្រ ហៅថា​តំបន់ Mesosphere​។​

​អ្នកបើក​យាន VSS Unity លោក ម៉ៃ ម៉ា​ស៊ូ​ស៊ី បាន​និយាយថា ទិដ្ឋភាព​គឺ “​ពិតជា​អស្ចារ្យ​ណាស់​។ សម​នឹង​តម្លៃ​១​លាន​ដុល្លារ​ដើម្បី​ទស្សនា​មែន “​។ ទោះយ៉ាងណា ក្រុមហ៊ុន Virgin Galactic និយាយថា សំបុត្រ​ជិះ​លើ​យានអវកាស​នេះ​នឹងត្រូវ​ចំណាយ​អស់ ២៥០.០០០ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

យានអវកាស VSS Unity ទៅលើ​មេឃ​នៅ​កម្ពស់ ១៤ គីឡូម៉ែត្រ មុនពេល​ព្រលែង​វា​ទៅក្នុង​ទី​អវកាស

យន្តហោះ WhiteKnightTwo សម្រាប់​យោង​យាន VSS Unity ទៅ​ដង​តារាវិថី

ទីតាំងផ្សាយពាណិជ្ជកម្ម