សម្ដេច​ក្រឡាហោម ស ខេង ថ្លែង​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ខេត្តព្រៃវែង​

1405
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្នុង​ពិធី​បិទ​យុទ្ធនា​ការឃោសនា​លើក​ទី​៤ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ របស់​បក្ស​ប្រជាជន​កម្ពុជា ខេត្តព្រៃវែង ដែល​បានធ្វើការ​ជួបជុំគ្នា​នៅ​ទី​ស្នាក់​គណបក្ស​ខេត្តព្រៃវែង សកម្មជន​គណបក្ស​ប្រជា​កម្ពុជា និង​ប្រជាពលរដ្ឋ​ប្រមាណ​១៥០០​នាក់ បានរៀបចំ​ក្បូន​ដង្ហែ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ក្រោម​ការដឹកនាំ​របស់​សម្ដេច ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​សមាជិក​សមាជ​កា​ជាច្រើន​នាក់​ទៀត​។​

​បើតាម​ការ​អោយដឹងពី​ក្រុមការងារ​ដែល​រៀបចំ​កម្មវិធី​ខាងលើនេះ​បានអោយដឹងថា ក្បូន​ដង្ហែ​ឃោសនាបោះឆ្នោត​ជា​លើក​ទី​៤ នេះ​ចាប់ផ្តើម​ចេញដំណើរ​ពី​ទីស្នាក់ការ​គណបក្ស​ខេត្ត ទៅតាម​ស្រុក​ក្រុង​ទាំង​ចំនួន​៥ រួមមាន​៖ ស្រុក កំ​ចា​មារ​.​ស្រុក​ស៊ីធរ​កណ្ដាល .​ស្រុក​ស្វាយ​អ​ន្ទ​រ​.​ស្រុក​ពោ​រៀង​. ស្រុក​ពៀមរ .​ក្រុង​ព្រៃវែង .​និង​ឃុំ​ចំនួន​៣០​ឃុំ​ផ្សេងទៀត​ជុំវិញ​ខេត្តព្រៃវែង​តែម្ដង មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ប្រើប្រាស់​រថយន្ត ជាង​៥០​គ្រឿង​ម៉ូតូ ២០០​គ្រឿង​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា កម្ពុជា​កំពុង​ធ្វើកំណែទម្រង់​លើ​គ្រប់​វិ​ស​យ័ ភាព​រីកចំរើន​ដែល​កម្ពុជា​កំពុង​តែមាន​មាន​នេះ គឺ​ក្រោម​ការដឹកនាំ​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រៈ​ជាណា​ចក្រ​កម្ពុជា​ដែល​ដឹកនាំ​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​និង​មានការ​អភិវឌ្ឍ​និង​រីកចម្រើន​មាន​អគារសិក្សា​និង​ផ្លូវថ្នល់ ភ្លើងអគ្គិសនី ទឹកស្អាត ប្រជាពលរដ្ឋ​មានការ​ងារ និង​កាត់បន្ថយ​ភាពក្រីក្រ​។ សម្ដេច​បាន​បញ្ជាក់ថា ការបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​នាំមក​នូវ​សន្តិ​សភាព ការអភិវឌ្ឍ​ប្រទេសជាតិ ឲ្យ​កាន់តែ​រីកចំរើន​ត​ទៅមុខទៀត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាពសម្បូរ​សប្បាយ នី​ជីវភាព​ធូ​ធារ​។ គណបក្ស​ប្រជាជន​កម្ពុជា មាន​ផែនការ​អភិវឌ្ឍ​ប្រទេស​ច្បាស់លាស់ មាន​ធន ធាន​មនុស្ស​សំបូរបែប ដែល​ដឹកនាំ​កម្ពុជា​អោយមាន​ការរីកចំរើន​ទៅមុខទៀត​។​

​សម្តេច ក្រឡាហោម​បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ទៅ​បោះឆ្នោត ឲ្យ​បាន​គ្រប់គ្នា អ្នក​ដែល​ទៅ​ចូលរួម​បោះឆ្នោត គឺជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ហើយ​អ្នក​ដែល​គាំទ្រ​នូវ​លទ្ធិប្រជាធិបតេយ្យ ពិតជា​បានរស់នៅ​យ៉ាង​សុខដុមរមនា ជាមួយ​ប្រជាជន​នានា នៅ​ភូម​ឋាន ។ អ្នក​ដែល​មិន​ទៅ​បោះឆ្នោត តាម​ការ​ញុះញង់ គឺជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។ នោះគេ​នឹងមាន​ការសោកស្តាយ សូម​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង សូម​ពិចារណា​។ ឥឡូវ​ចំនួន​ភាគច្រើន នឹង​ទៅ​បោះឆ្នោត ឯ​ចំពោះ​អ្នក​ដែល​មិន​ទៅធ្វើ​ការបោះឆ្នោត តើ​យើង​អាច​រស់នៅ មូលដ្ឋាន​ជាមួយ​ពលរដ្ឋ​ដទៃទៀត យ៉ាងម៉េច​ទៅ​? យើង​មិនមែន​គ្រាន់តែ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត យកឈ្នះ​ចាញ់​ជាមួយគ្នា​គណបក្ស​ដទៃ​នោះទេ ក្នុងប្រទេស​របស់​យើង​នេះ​ទេ ប៉ុន្តែ​នៅមាន​ក្រុម​ចលនា​ក្រៅច្បាប់ កំពុង​អំពាវនាវ​ឲ្យ​ប្រជាជន ប្រើប្រាស់​នូវ​សិទ្ធិ មិន​ទៅ​ចូលរួម​បោះឆ្នោត​។ យើង​សូមបញ្ជាក់ថា អ្នក​ដែល​ចូលរួម​បោះឆ្នោត ទើប​ជា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ហើយ​អ្នក​ដែល​មិន​ចូលរួម​ការបោះឆ្នោត ដោយ​ចេតនា គឺជា​អ្នក​បំផ្លាញចោល​នូវ​លទ្ធិប្រជាធិបតេយ្យ តាម​ការ​ញុះញង់​របស់​ពួក​ចលនា​ក្រៅច្បាប់ ហើយ​សូម​អាជ្ញាធរ ពិនិត្យមើល​ចលា​នា នៅ​ថ្ងៃទី​២៨ និង​ថ្ងៃទី​២៩ ដែលជា​ចំណុច​ដែល​យើង​បាន រកឃើញ​រួចមកហើយ ហើយ​ខ្ញុំ​សង្ឃឹមថា ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ នឹង​ទៅ​ចូលរួម​បោះឆ្នោត ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង​”​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នាពេល​ខាងមុខនេះ គឺជា​ការបោះឆ្នោត​ទូទៅ​ជា សាកល ដោយ​សេរី​ត្រឹមត្រូវ យុត្តិធម៌​ស្មើភាព និង​ដោយ​សម្ងាត់​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ ពិសេស​គ្មាន​ការលួចបន្លំ​សន្លឹក ឆ្នោត​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម