មួយ​យប់​របួសធ្ងន់​បីនាក់​ដោយ​គ្រោះថ្នាក់​ចរ​ចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​នៅ​ស្រុក​ពីរ​ផ្សេងគ្នា​

1026
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា កាលពី​យប់​ថ្ងៃទី​២៦​កក្កដា​ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​២​ករណី នៅ​ស្រុក​ភ្នំព្រឹក និង​ស្រុក​ថ្មគោល ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស​ធ្ងន់​៣​នាក់​។​

​លោក ឡេង សុភ​ក្តិ មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​គូទ​រថយន្ត​នៅ​ចំណុច​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក និង​ដោយ​អ្នកជិះ​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​បាត់ដំបង 1B 8005 បើកបរ​ដោយ​ឈ្មោះ ភឿន អន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​អូ​ដារ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​(​របួសធ្ងន់​) បាន​ជិះ​ទៅបុក​គូទ​រថយន្ត​ឆ្នៃ​ដែល​កំពុង​ចត​នៅលើ​ផ្លូវ បើកបរ​ដោយ​ឈ្មោះ ម៉ុ​ន ផាន​ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ​ឃុំ​បួរ​ស្រុក​ភ្នំព្រឹក​។​

​ប្រភព​បញ្ជាក់ថា មូលហេតុ​ដោយសារ​រថយន្ត​ច្នៃ​ចត​លើផ្លូវ​មិនបាន​ដាក់​សញ្ញា​សម្គាល់​។​

​ចំណែក​លោក ទេស ប៊ុន​ថេ​ង មេបញ្ជាការរង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី​២៦​កក្កដា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ទ្បើង នៅ​ចំណុច​ក្រុមទី​២៦​ភូមិ​ហៃសាន ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង​រថយន្ត​និង​ម៉ូតូ​។​

​ប្រភព​បន្តថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ បាត់ដំបង 3A 2235 អ្នកបើកបរ​ឈ្មោះ អៀ​ត រដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​តា​សី​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ម៉ូតូ​ហុងដា​ទ្រី​ម C100 ព៌​ណ​ក្រហម​ស្លាក​លេខ​បាត់ដំបង 1A 0827 អ្នកបើកបរ​ឈ្មោះ ខន សង់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​ហៃសាន​ឃុំ​ជ្រៃ​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​(​របួសធ្ងន់​) និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ​ខុម ជន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយគ្នា​(​របួសធ្ងន់​)​។ មូលហេតុ​ដោយ​ថយ​ន្ត និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា​។​

​បច្ចុប្បន្ន​អ្នករបួស​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ចំណែក​រថយន្ត​ច្នៃ​និង​ម៉ូតូ​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​បួរ​៕ ល​

 

ទីតាំងផ្សាយពាណិជ្ជកម្ម