ដោយៈ ទេព កង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដែលមានរយៈពេល ១២ ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ លោក លី ណារុន អនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក ឡុង ឈុនឡៃ អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោកស្រី តុង ណារី ប្រធានក្រុមការងារគណបក្សកម្ពុជាថ្នាក់ខេត្ត ចុះមូលដ្ធានឃុំកោះថ្កូវ លោក ឈាង ចន្ធី ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ បានជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំកោះថ្កូវ ស្រុកជលគីរី។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម លី ណារុន និង ឯកឧត្តម ឡុង ឈុនឡៃ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក
សួរសុខទុក្ខនិងថ្លែងអំណរ គុណពីសំណាក់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និង ជាបេក្ខជននាយករដ្ឋមន្រ្តី និង សម្តេចចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ និង ថ្លែងនូវការកោតសរសើរថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្ស ព្រមទាំងប្រជាពលរដ្ឋដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនៅឆ្នាំ២០២២ និង រាល់គ្រប់អាណត្តិតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព។
ក្នុងឱកាសនោះ លោក លី ណារុន និងលោក ឡុង ឈុនឡៃ បានអំពាវនាវសមាជិក សមាជិកា ដែលគាំទ្រគណបក្សប្រជាជនកម្ពុជាព្រមទាំងប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជី ឈ្មោះបោះឆ្នោត ត្រៀមឯកសារ ឱ្យបានគ្រប់គ្រាន់ អញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលចាក់គ្រឹះ យ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជា ឱ្យកាន់តែទទួលបាន សមិទ្ធផលថ្មីៗថែមទៀត ៕/V-PC