ប្រធាន​អាស៊ាន​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ចំពោះ​វិបត្តិ​មី​យ៉ាន​ម៉ា ខណៈ​ប្លុក​នេះ​ចាប់ផ្តើម​កិច្ចពិភាក្សា​ថ្ងៃទី​ពីរ​ដើម្បី​បង្កើត​ជំហរ​រួបរួម​មួយ​លើ​ប្រទេស​ញាំញី​ដោយ​រដ្ឋប្រហារ​នេះ​។​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េ​តណូ ម៉ា​ស៊ូ​ឌី (Retno Marsudi) បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុង​សុន្ទរកថា​បើក​នៅ​ថ្ងៃទី​ពីរ​នៃ​កិច្ច​ពិភាក្សា​នៅ​ទីក្រុង​ហ្សា​ការ​តាថា “​មានតែ​ដំណោះស្រាយ​នយោបាយ​ប៉ុណ្ណោះ​ដែល​នឹង​នាំទៅរក​សន្តិភាព​យូរអង្វែង​”​។​

Jul 12, 2023