ដោយ: វណ្ណៈ/ព្រះសីហនុ: សមត្ថកិច្ចបានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣នេះថា ទូ រថភ្លើងដឹកកុងតីនរ័ ចេញពីក្រុងភ្នំពេញ មកក្រុងព្រះសីហនុបានក្រឡាប់នៅចំណុចឆ្នេរព្រែកត្រែងមុខរោងចក្រ ក្រដាស ក្នុងខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣នេះ។

ករណីនេះសមត្ថកិច្ចបានបន្តរថា មូលហេតុមកពី ដាច់រ៉ៃ និងរបូតកង់ ក្រឡាប់អស់ចំនួន ៦ ទូ តែមិនមានបង្ករគ្រោះថ្នាក់ដល់ពលរដ្ឋនោះទេ ។

បច្ចុប្បន្ន សមត្ថកិច្ចនិងក្រុមហ៊ុនកំពុងសង្គ្រោះទូររថភ្លើង ទាំងនោះឡើងវិញ៕/R