ដោយៈ សុផល / ភ្នំពេញ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ នៅក្រុងសៀមរាប គឺជាបណ្ដុំបណ្ដាញផ្លូវមេដ៏មានសារៈសំខាន់ក្នុងការ តភ្ជាប់ប្រទាក់ក្រឡា ពីទីប្រជុំជន ក្រុងសៀមរាប ទៅកាន់តំបន់ដាច់ស្រយាល នៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា ដែលនឹងជួយសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងខេត្ត សំដៅកាត់បន្ថយការកកស្ទះ ចរាចរណ៍ក្នុងទីក្រុង និងកាត់ បន្ថយពេលវេលា ក្នុងការដឹកជញ្ជូន និងចរាចរណ៍ទំនិញគ្រប់ប្រភេទ។

ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏បានចូលរួមលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដែលត្រូវបាន កំណត់ជាតំបន់ ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣រួមមាន៖ ខេត្តសៀមរាបខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរ មានជ័យ ដែលជាគោលដៅទេសចរណ៍វប្បធម៌បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច សម្បូរណ៍បែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនចូលមក ទស្សនា។

យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែ នៅសៀមរាបនេះ មានប្រវែងផ្លូវ ១០៨,៧៤គីឡូម៉ែត្រ បើកការដ្ឋានសាងសង់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដោយប្រើរយៈពេលសាងសង់ ១៣ខែ ក្នុងទំហំទឹកប្រាក់នៃគម្រោង ប្រមាណជិត ១៤៩.២១៦ លានដុល្លារអាមេរិក។

គម្រោងនេះអនុវត្តដោយអង្គភាពសាងសង់ ចំនួន រួមមាន៖ ) កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ) អគ្គនាយកដ្ឋាន សាធារណការ ) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ) នាយកដ្ឋាន គ្រឿងចក្រនិងស្ថាបនាផ្លូវ ) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ) មន្ទីរសាធារណការ និងដឹក ជញ្ជូន ខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួង ចំនួន ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល និងសម្រេចការងារ ឱ្យបានទាន់ពេលវេលា៕/V-PC