ក្រុមហ៊ុន Porsche រចនា​ម៉ូត​ខាងក្រៅ​និង​ក្នុង​របស់​រថយន្ត Macan ឆ្នាំ ២០១៨ កាន់តែ​ទាក់ទាញ​ជាង​មុន​

1625
ចែករម្លែក

​បន្ទាប់ពី​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​ចិន​អស់​រយៈពេល​៤​ឆ្នាំ​មក រថយន្ត Macan ត្រូវបាន​កែលម្អ​ឱ្យ​កាន់តែ​ទាក់ទាញ និង​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ប្រទេស​ចិន​នៅ​សប្តាហ៍​នេះ​។​

​ការកែលម្អ​ថ្មី​នោះ​គឺ​ងាយ​នឹង​មើលឃើញ​ណាស់ ដូចជា​ការបំពាក់​អំពូ​ល LED ថ្មី​ជាដើម​។ ជាពិសេស​ផ្នែក​ខាងក្រោយ ឥឡូវនេះ​ត្រូវបាន​ពង្រីក​ទទឹង​យក​ស្ទីល​តាម​រថយន្ត Panamera និង រថយន្ត Cayenne (​រថយន្ត Porsche 911 ជំនាន់​ក្រោយ​តាម​ដឹង​ក៏​កែលម្អ​រូបរាង​ខាងក្រៅ​ផងដែរ​)​។​

​មានការ​ផ្លាស់ប្តូរ​សំខាន់ៗ​២​នៅក្នុង​រថយន្ត គឺ ចង្កូត​ប្រភេទ GT ដែល​រចនា​ឡើង​តាម​ចង្កូតរថយន្ត 911 និង 918 Spyder និង អេក្រង់​ប្រភេទ​ថាច់​ស្គ្រី​ន អាច​ប្រើ​បាន​ដល់​ទៅ​១១​មុខងារ​។ ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​តា​ប្លូ​បង្ហាញ​ព័ត៌មាន​ទំហំ​ធំ​ជាង​មុននេះ ផ្លិត​ម៉ាស៊ីនត្រជាក់​ត្រូវ​បានរៀបចំ​សាជាថ្មី​និង​ដាក់​នៅ​កន្លែង​ផ្សេង​។​

​ក្រុមហ៊ុន Porsche ក៏​កំពុងនិយាយ​អំពី​ការពង្រឹង​សាក់​ស៊ី​ផងដែរ​ដើម្បី​បង្កើន​លំនឹង​និង​ផាសុកភាព ទោះបី​បណ្តាញ​ផ្សព្វផ្សាយ​បង្អាប់​ថា វា​គ្រាន់តែ​ជា​ប្រភេទ​រថយន្ត SUV ធម្មតា​ក៏ដោយ​។​

​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ម៉ាស៊ីនរថយន្ត Porsche Macan នេះ​មិនទាន់បាន​ទម្លាយ​ឱ្យដឹង​ទេ ប៉ុន្តែ​ឱកាស​គឺថា ក្រុមហ៊ុន Porsche ប្រហែលជា​មិន​បន្ត​ប្រើ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 3.0-litre V6 កម្លាំង ២៥៨ សេះ​ទៀត​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត Macan ឆ្នាំ ២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម