ថ្ងៃ​បិទ​យុទ្ធនា​ឃោសនា​, លោក ប៉ាន សូរ​ស័ក្តិ ដឹកនាំ​សមាជិក​បក្ស​ជាង​៣​ពាន់​នាក់ ដ​ង្ហូ​រ​និង​ជួបជុំ​នៅ​ស្រុក​ព្រៃឈរ​

940
ចែករម្លែក

ដោយ : ពៅ និមល / ភ្នំពេញ​: ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រៃឈរ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្តកំពង់ចាម លោក ប៉ាន សូរ​ស័ក្តិ បាន​អំពាវនាវ​ដល់​សមាជិក​-​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​ថ្នាក់ដឹកនាំ​របស់ CPP ដើម្បី​ការពារ​សមិទ្ធផល​នាពេល​បច្ចុប្បន្ន និង​ព​ន្លឿ​ន​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​វឌ្ឍនភាព​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្រោម​ការចូលរួម​ពី​សមាជិក​-​សមាជិកា​ប្រមាណ​ជាង ៣,០០០​នាក់ លោក​ប្រធាន បាន​រំលឹក​ពី​ប្រវត្តិ​តស៊ូ និង​ការធ្វើ​ពលិកម្ម​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដណ្តើមយក​វិញ​នូវ​សុខសន្តិភាព ឯករាជ្យភាព និង​បូរណភាព​ទឹកដី ដែល​កម្ពុជា បាន​បាត់បង់​អស់​រយៈកាល ៥០០​ឆ្នាំ ព្រមទាំង​ស្នាដៃ​ដឹកនាំ និង​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន ដែល​គណបក្ស​ពុះពារ​សម្រេចបាន ក្នុង​រយៈពេល​ជាង​៣៩​ឆ្នាំ​កន្លងមកនេះ​។

​ជាមួយគ្នានេះ លោក​ប្រធាន​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ចុះ​ពង្រឹង​ភូមិ​/​ឃុំ​ទាំង ១៥​នៃ​ស្រុក​ព្រៃឈរ និង​សមាជិក​-​សមាជិកា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​ទ្រ​ព​ធន ដើម្បី​ចូលរួម​អភិវឌ្ឍន៍ និង​លើកស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ព្រមទាំង​ចូលរួម​សកម្មភាព​ឃោសនា​ស្វែងរក​សម្លេងឆ្នោត​រហូត​ដល់​ថ្ងៃ​បញ្ចប់​។​

​សូមបញ្ជាក់ថា ការបោះឆ្នោត គឺជា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​ចម្ប​ង​របស់​ប្រជាពលរដ្ឋ នៅក្នុង​សង្គម​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​ប្រទេស​កម្ពុជា​។ សម្រាប់​ថ្ងៃទី ២៩ ខែកក្កដា ដែលជា​ថ្ងៃ​បោះឆ្នោតជាតិ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប មាន​សិទ្ធិ​តាមរយៈ​សន្លឹកឆ្នោត ដើម្បី​ជ្រើសរើស​បេក្ខជន​ដែល​ខ្លួន​ពេញចិត្ត ដោយ​ផ្អែកលើ​សមត្ថភាព​ការងារ បទពិសោធន៍ និង​ទស្សន​វិ​ជា្ជ ក្នុងការ​ដោះស្រាយ​បញ្ហា​សង្គម​ឲ្យ​ធ្វើជា​អ្នកតំណាង​របស់ខ្លួន ដើម្បី​ដឹកនាំ​កសាង​ប្រទេស ឱ្យ​កាន់តែ​រីកចម្រើន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម