ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Virgin Galactic របស់លោក រី​ឆាត ប្រ៊ែន​សុន (Richard Branson) បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អ្នកទេសចរ​អវកាស​ដំបូង​របស់​ខ្លួន​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃទី ១០ ខែ​សីហា​។​

​បេសកកម្ម ឈ្មោះ Galactic 02 នឹង​ឃើញ​អតិថិជន​បី​នាក់​បង់ប្រាក់​ដើម ២៥០.០០០ ឬ ៤៥០.០០០ ដុល្លារ​នៅ​ឆ្នាំនេះ​។​

​អវកាស​យានិក ដែល​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ទាំងបី នឹង​ឡើង​ជិះ​ក្នុង​យានអវកាស​របស់​ក្រុមហ៊ុន ដែល​ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាងក្រោម​នៃ​យន្តហោះ​ដឹកជញ្ជូន​ខ្នាត​ធំ​មួយ ហើយ​ហោះ​ចេញ​ទៅ​លំហ​អាកាស​តែម្តង​។​

​នៅពេលណា​ដែល​យន្តហោះ​ទាំង​ពីរ​ឡើង​ដល់​កម្ពស់​យ៉ាងតិច ១៤ គីឡូម៉ែត្រ នោះ​យន្តហោះ​រ៉ុក្កែត​នឹង​ផ្តាច់ចេញ ហើយ​ធ្វើ​ដំណើរ​លើ​ផ្ទៃ​ផែនដី ៨០ គីឡូម៉ែត្រ​។​

​ក្រុមហ៊ុន Virgin Galactic បាន​កក់​ទុក​អតិថិជន​ចំនួន ៨០០ នាក់​រួច​ហើយ ដែល​កំពុង​តែ​ប្រជែង​គ្នា​សម្រាប់​ឱកាស​ឡើង​ទៅ​កាន់​ទី​អវកាស ដែល​រឿង​នេះ​អាច​ធ្វើទៅបាន​ដោយសារ​បេសកកម្ម​បើកឆាក​របស់​ក្រុមហ៊ុន​កាលពី​ខែ​មិថុនា​។​

​ក្រុមហ៊ុន​របស់​លោក​ប្រ៊ែន​សុនបា​ននិយាយថា ខ្លួន​នឹង​ចេញផ្សាយ​ការបាញ់​បង្ហោះ​យាន រួម​ទាំង​នាវិក​និង​អ្នកបើកបរ នៅពេល​ក្រោយ ហើយ​គ្រោង​នឹង​ផ្សាយ​ផ្ទាល់​ការបាញ់​បង្ហោះ​នេះ​៕

​អ្នកទេសចរ​បីនាក់​ដំបូង​នឹង​ចេញដំណើរ​ទៅ​ទី​អវកាស​នៅ​ថ្ងៃទី ១០ ខែ​សីហា ។​ពួកគេ​នឹង​ឡើង​ជិះ​ក្នុង​យានអវកាស​របស់​ក្រុមហ៊ុន ដែល​ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាងក្រោម​នៃ​យន្តហោះ​ដឹកជញ្ជូន​ខ្នាត​ធំ​មួយ ហើយ​ហោះ​ចេញ​ទៅ​លំហ​អាកាស​តែម្តង