ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ លោកស្រី ប៊ុន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំងតំណាង លោក ស៊ុន សុណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ ប្រជាពលរដ្ឋពលអាហារនៅឃុំប្រឡាយមាស ឃុំផ្លូវទូកនិង ក្រុងកំពង់ឆ្នាំង សរុបចំនួន១៣នាក់ ស្រី៥នាក់ ដែលពុលអាហារនៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
នៅក្នុងឱកាសនោះលោកស្រី ប៊ន សុភី ក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខសុវត្ថិភាពប្រជាពលរដ្ឋរងគ្រោះដោយយថាហេតុ គ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។
លោកស្រី ប៊ន សុភី ក៏បាន ផ្ដាំផ្ញើអោយ ប្រជាពលរដ្ឋដែលពុលចំណីអាហារ និង ប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងទាំងអស់ត្រូវខិតខំថែទាំសុខភាព ដោយអនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ឆាប់បានជាសះស្បើយវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។
ជាពិសេសពេលជាទៅលំនៅដ្ឋានវិញសូមហូបអាហារដោយមានការប្រុងប្រយ័ត្នដោយហូបស្អាត ផឹកស្អាត និង រស់នៅស្អាត បរិស្ថានល្អនៅជុំវិញផ្ទះ៕ P / N