ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងអប់់រំយុវជននិងកីឡានៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣នេះបានចេញសេចក្តីថ្លែងការមួយដោយបញ្ជាក់ជូនឪពុកម្តាយ អ្នកអាណាព្យាបាល លោកគ្រូអ្នកគ្រូ និស្សិត និងសាធារណជនទាំងអស់ ពិនិត្យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសសេវាអប់រំតាមប្រព័ន្ធសិក្សា ពីចម្ងាយពីគ្រឹះស្ថានអប់រំក្នុងប្រទេស និងក្រៅប្រទេស។

ភ្ជាប់ជាមួយចេញសេចក្តីថ្លែងការណ៍នេះដែរក្រសួងអប់រំបានបញ្ជាក់ពីការរកឃើញពីគ្រឹះស្ថានអប់រំ ដែលមានរាយនាមដូចខាងក្រោម ពុំទាន់មានអាជ្ញាប័ណ្ណផ្តល់សេវាអប់រំ និងការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡានៅឡើយទេ៖

១. St. Roberts Global Education Co.Ltd

២. St. Roberts International University

៣. SRIU international Online College

៤. St. Roberts International College

៥. SRIU OILC៕