ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតតេក្វាន់ដូ ITF (International Taekwondo Federation) ជើងឯកជាតិឆ្នាំ២០២៣ បានចាប់ផ្ដើមហើយ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៦ ខែកក្កដា។ មានក្លិបចំនួន១៦បានបញ្ជូនកីឡាការកីឡាការិនីរបស់ខ្លួនមកចូលរួមប្រកួតជើងឯកប្រចាំឆ្នាំនេះ ដែលក្នុងនោះមានក្លិបវិទ្យាល័យពងទឹក ក្លិបក្តីចាស់ ក្លិបជម្ពូវ័ន្តសែនជ័យ ក្លិបវិឡាល័យហ៊ុន សែន តាខ្មៅ ក្លិបមិត្តភាព ក្លិបសេរីភាព ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ និងក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ ក្លិបក្រសួងមហាផ្ទៃ ក្លិបខេត្តត្បូងឃ្មុំ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបសាលាអន្តរជាតិអេបផល ក្លិបវិរភាពកីឡា ក្លិបវិឡាល័យ ប៊ុន រានីហ៊ុនសែន កោះដាច់ ក្លិបថ្មស ខេត្តកោះកុង និងក្លិបខេត្តកោះកុង។

កីឡាករ-កីឡាការិនីចូលរួមប្រកួតបានតែ១ វិញ្ញាសាប៉ុណ្ណោះ។ ការប្រកួតឆ្នាំនេះមាន ២៣ វិញ្ញាសា ក្នុងនោះវិញ្ញាសាមេគុនមាន ៧ មេគុនពិសេសមាន ១ និងវិញ្ញាសាប្រយុទ្ធមាន ១៥ ប្រភេទទម្ងន់។ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣នេះធ្វើ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២3 របស់ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាថ្ងៃនៅទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះ។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន១៥០នាក់ ក្នុងនោះមានកីឡាការិនី ៤៥នាក់ និងកីឡាករចំនួន ៧៣ នាក់ គ្រូបង្វឹក ១៦ នាក់ និងគណៈប្រតិភូ ១៦ នាក់៕R