​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការ​ធ្លាក់ភ្លៀង​ខ្លាំង​អស់​ពេល​ពីរ​ថ្ងៃ​នៅ​កូរ៉េខាងត្បូង​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំពីរ​នាក់ និង​ពីរ​នាក់​កំពុង​បាត់​ខ្លួន​ក្នុង​ការបា​ក់ដី​និង​ទឹកជំនន់​នេះ​បើ​តាម​របាយការណ៍រដ្ឋាភិបាល​។​

​មនុស្ស​ប្រាំបី​នាក់​ទៀត​ក៏​បាន​ជាប់​ខ្លួនក្រោយ​ការបា​ក់ដី​នៅ​តំបន់​កណ្តាល​កាលពី​ថ្ងៃ​សៅរ៍​។​

​ក្រសួងមហាផ្ទៃ​និង​សន្តិសុខ​បាន​និយាយថា មនុស្ស​បី​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​ការបា​ក់ដី​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​កប់​ផ្ទះ​របស់​គេ​នៅ​ទីប្រជុំជន​ភាគ​កណ្តាល​ចំនួនពី​រ​។​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​កន្លែង​ផ្សេង​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ឧបទ្ទវហេតុ​បាក់​ដី​សង្កត់ និង​ពីរ​នាក់​ទៀត​ស្លាប់​នៅ​ក្នុង​ការបាក់​អាគារ​បង្កឡើង​ដោយ​ការបា​ក់ដីនៅ​ទីក្រុង ទីក្រុង ណុន​សាន​។​

​របាយការណ៍​បាន​និយាយថា មនុស្ស​ពីរ​នាក់​កំពុង​បាត់​ខ្លួន​នៅក្នុង​ភូមិ​មួយ​នៅ​ទីប្រជុំយេ​ឆុ​ន​ភាគកណ្តាល និង​ប្រាំ​នាក់​រងរបួស​ក្នុង​ការបា​ក់ដី​។​

​កូរ៉េខាងត្បូង​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​៩​កក្កដា ដោយ​ក្រសួង​មហាផ្ទៃ​បាន​រាយការណ៍​ថា ការ​ធ្លាក់ភ្លៀង​នាំ​អោយ​មនុស្ស​១.៥៧០​នាក់​បង្ខំចិត្ត​ចាកចោល​ផ្ទះ​និង​ផ្ទះ​រាប់ពាន់​គ្មាន​ចរន្តអគ្គិសនី​ប្រើ​៕

​ទីភ្នាក់ងារ​អាកាសធាតុ​កូរ៉េខាងត្បូង​បាន​និយាយថា ផ្នែក​ខ្លះ​នៃ​ប្រទេស​នឹង​បន្ត​ជួប​ការ​ធ្លាក់ភ្លៀង​ខ្លាំង​រហូតថល់​ថ្ងៃអាទិត្យ​