ដោយ : ប.ជ័យ / បន្ទាយមានជ័យ : នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាតំណាងទូទាំងក្រុងសិរីសោភ័ណ ចំនួន២.៦០០នាក់ ក្នុងឱកាសយុទ្ធនាការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ ។
ពិធីនេះធ្វើនៅភោជនីយដ្ឋានលី មាន ផ្លូវជាតិលេខ៦ ភូមិ១សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិកាកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងជាបេក្ខជនអ្នកតំណាងរាស្ត្រនិងលោកស្រី។
កម្មវិធីនោះមានការចូលរួមដោយមន្ត្រីថ្នាក៎ដឹកនាំមានសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក លោកស្រីក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក-លោកស្រី ក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកមង្គលបូរី មន្ត្រី សមាជិក សមាជិកាគណបក្ស ។
លោក ស្រេង សុផល ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងសិរីសោភ័ណបានឡើងថ្លែងការស្វាគមន៍ខ្លីពីស្ថានភាពទូទៅ ពីចំនួនប្រជាពលរដ្ឋសរុប ពលរដ្ឋអាយុ១៨ឆ្នាំឡើង ពលរដ្ឋក្នុងបញ្ជីបញ្ជីបោះឆ្នោត ។ ក្នុងនោះ មានសមាជិកគណប្រជជានកម្ពុជា និងដោយឡែកយុវជនគណបក្ស ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន មានប្រសាសន៍ថា : សូមសមាជិក សមាជិក ពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។សូមការគាំទ្រពីជនរួមជាតិនៃកម្មវិធីគោលនយោបាយសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ២០២៣ – ២០២៨ដើម្បីធានាការការពារសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តទៀតថា : គណបក្សប្រជាជនកម្ពុជាបានអនុម័តនូវការគាំទ្រសម្តេចតេជោហ៊ុនសែនជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិតហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕ P / N