ការឈឺ​ក្បាល​បែប​ប្រកាំង​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បេះដូង​លើ​មនុស្ស​ស្រី​

1448
ចែករម្លែក

​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Daily Mail បានឱ្យដឹងថា ស្ត្រី​ដែល ឈឺក្បាល​បែប ប្រកាំង គឺ​ឱកាស​កើត​ជំងឺ​បេះដូង​រហូត ដល់ ៥០​ភាគរយ​ឯណោះ​។
​ ​
​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រឈមមុខ​របស់​ស្ត្រី​ម្នាក់ៗ​នៅតែ មាន​តិចតួច​ដដែល ប៉ុន្តែ​ដោយ សារ​តែ ការឈឺ​ក្បាល​បែប​ប្រកាំង​គឺជា​រឿង មួយ​កើតឡើង​ញឹកញាប់ ដូច្នេះ​វា​អាចជា​បញ្ហា​មួយ ដែល​ត្រូវ​បារម្ភ​ចំពោះ សុខភាព​សាធារណៈ​។​
​ ​
​ការសិក្សា​នេះ​មានការ​ចូល រួម​ពី​ស្ត្រី​ជនជាតិ​អាម៉េរិក​ប្រមាណ​ច្រើន ជាង​១០០.០០០​នាក់ ហើយក៏​បាន​រក ឃើញថា អ្នក​ដែល​ប្រាប់ថា​ខ្លួន​មានការ ឈឺក្បាល​បែប​ប្រកាំង​គឺមាន​ការ​ប្រឈម នឹង​ការ​មាន ឬ​ស្លាប់​ដោយសារតែ​ជំងឺ គាំងបេះដូង​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​បេះដូង រហូតដល់ ៥០​ភាគរយ​។​

​គ្រូពេទ្យ​ជាច្រើន​បានដឹងហើយថា ការ ឈឺក្បាល​បែប​ប្រកាំង​មាន​ជាប់ទាក់ទង នឹង​ជំងឺ​ដាច់​សរសៃ ឈាម​ខួរក្បាល ជាពិសេស​ការឈឺ​ក្បាល​បែប​មាន ជាប់ទាក់ទង​នឹង​ភ្នែក​តែម្តង​។ ប៉ុន្តែ​យើង មិនបាន​ដឹងថា តើ​ការឈឺ​ក្បាល​បែប ប្រកាំង​នេះ​មាន​មូលហេតុ​ដោយផ្ទាល់​ទាំងអស់នេះ ឬ​អត់​ឡើយ​។​ថ្វីបើ​ការ ប្រឈម​ខ្ពស់​រហូតដល់ ៥០​ភាគរយ​នេះ ស្តាប់​មើលទៅ​ច្រើនណាស់​ក៏ដោយ តែ​អ្នក​គួរតែ​បញ្ចូល​នូវ​ការប្រឈមមុខ ផ្សេង​ទៀតផង​។ វា​មាន​ស្ត្រី​ប្រមាណ​១,៥ ភាគរយ ប៉ុណ្ណោះ​ដែលមាន​ជំងឺ បេះដូង​សរសៃឈាម​ដូចជា គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល ក្នុង ចំណោម​ស្ត្រី​ទាំងអស់​ដែល​ចូលរួម សិក្សា ដូច្នេះ​ការកើនឡើង​រហូតដល់ ៥០​ភាគរយ​នេះ​អាច មាន​ត្រឹម​តែមួយ ក្នុងចំណោម ៥០​ទេ ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម