ដោយៈភ្នំសន្ទុក/កំពង់ធំ៖ លោក ងួន រាសី សមាជិកគណៈអចិន្ត្រៃយ៍​យុវជន​គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាអនុប្រធាន​ក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា បានបន្តយុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រ​សមាជិក​សមាជិកាគណបក្សភូមិឃុំដង្ហែទូទាំងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ។

ក្នុងឱកាសនោះ លោក ងួន រាសី បានអំពាវនាវដល់សមាជិក​បក្ស​ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យ
បានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល២១ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា។ ចំណែកថ្ងៃបោះឆ្នោតនៅថ្ងៃ
ទី២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួម៕សរន / N