ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ម្សិលមិញនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចុះសួរសុខទុក្ខកីឡាការិនី ២ នាក់ ដែលបានរង របួស ក្នុងពានរង្វាន់បាល់ទាត់នារី អាយុក្រោម១៩ឆ្នាំ ក្នុងនោះ មានកីឡាការិនី ឈិតសាភឿន ដែលរងរបួសបាក់ឆ្អឹងដងកាំបិត នៅស្មាខាងឆ្វេង និងកីឡាការិនី ឈ្មោះ ស្រី នូ របួសជង្គង់ នៅក្នុងអំឡុងពេលហ្វឹកហាត់នៅសាលាបាល់ជាតិបាទី។
សូមបញ្ជាក់ថា កីឡាការិនី ដែលជាកីឡាជម្រើសជាតិ អាយុក្រោម១៩ឆ្នាំ មកពីក្លិបព្រះខ័នរាជ ស្វាយរៀងនោះ នៅក្នុងព្រឹត្តិការណ៍AFF U19 Women’s Championship 2023 កីឡាការិនីរូបនេះ រកបាន ២ គ្រាប់ម្នាក់ឯង ក្នុងជំនួបជាមួយឡាវ នាថ្ងៃទី៥កក្កដា។
នៅក្នុងព្រឹត្តិការណ៍នោះដែរ កម្ពុជា ឈ្នះទីម័រខាងកើត ១ទល់០ តែចាញ់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ០ទល់៥ បានលេខ២ ក្នុងពូលដោយមិនបានឡើង វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រឡើយ៕/V-PC