ដោយៈភ្នំសន្ទុក/កំពង់ធំ៖ លោក ឃឹង នុភាព ប្រធានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រាសាទសំបូរ នៅព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិទំនប់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយលោកបានមានប្រសាសន៍ ប្រាប់ដល់បងប្អូន សមាជិកគណបក្សទាំងអស់ថា ត្រូវគូសសន្លឹក ឆ្នោតដោយមានការប្រុងប្រយ័ត្ន គឺត្រូវគូសឱ្យ ចំ ក្នុងប្រអប់បួនជ្រុង ប្រសិនបេីមានការ ខូចខាត យេីងអាចសុំប្តូរយកសន្លឹកឆ្នោតថ្មី  វិញ ភ្លាមៗបាន ពោលគឺ ត្រូវរក្សាគោលជំហរ  សមាជិកបក្ស១នាក់ រាប់ជាសន្លឹកឆ្នោត បាន ការ១សន្លឹកដោយប្តេជ្ញាគាំទ្របេក្ខភាពសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោក ញ៉ឹក បានខេង អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំស្រើង បានមានប្រសាន៍ណែនាំ ដល់សកម្មជន និងយុវជនបក្ស  ឱ្យបន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀន អំពីការគូសសន្លឹកឆ្នោត ឱ្យបានផុលផុស ក៏ដូចជាការត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោតសម្រាប់ប្រើនៅថ្ងៃបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា /V-PC