ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក លឹម សៀងហេង ប្រធានគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារគណបក្ស ចុះជួយសង្កាត់បាវិត និងក្រុមការងារកាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះបង្រៀនគូសសន្លឹកឆ្នោត បិតស្ទិកគ័រ និងផ្សព្វផ្សាយ គោលនយោបាយគណបក្ស ស្ថិតនៅភូមិបាវិតលេី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ថាៈ “សន្លឹកឆ្នោតរបស់យេីងម្នាក់ មានតម្លៃណាស់ ហេីយសន្តិភាព ត្រូវការសន្លឹកឆ្នោតទាំងនោះពីយេីង សូមឲ្យយេីងទាំងអស់គ្នាទៅបោះ ឆ្នោត ឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា មានលេខរៀង ១៨ ដេីម្បីសន្តិភាព។ ភូមិកម្ពុជា ត្រូវការស្តាប់នូវ សម្លេងសន្លឹកឆ្នោត ពីបងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត នឹងមកដល់ ក្នុងពេលឆាប់ៗនេះ ” ។
ជាមួយគ្នានេះ លោកបានបន្តអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូន សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក៏ដូចជាគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ ឱ្យកាន់តែរីកចម្រេីន៕ V / N