ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​យក់​

នាមសព្ទ​

( ស​. ហ្យ​ក អ​. ថ​. ហ្យុ​ក = យ៉ុ​ក ) ឈ្មោះ​ថ្មកែវ​វិសេស មាន​សាច់​រឹង​ម៉ដ្ឋខៃ ច្រើន​តែមាន​សម្បុរ​-​ស​ឬ​ខៀវ ជា​របស់​មានតម្លៃ​, ពួក​ចិន​ច្រើន​ប្រើ​ជា​គ្រឿងអលង្ការ ប្រដាប់​ត្រចៀក​ឬ​ប្រដាប់​ដៃ​
​ថ្មយក់ ឬ​កែវ​យក់​, កង​យក់ ។​

​រកតែ​

​និបាតសព្ទ​

​ឲ្យ​តែ​; នាំ​ឲ្យ​តែ​, ទាល់តែ​, ត្រាតែ​
​វា​ចេះតែ​មក​ចំទើសចំទែង រកតែ​ធ្វើការ​អ្វី​ពុំ​កើត​; ថ្ងៃនេះ​រវល់​តែ​ទទួលភ្ញៀវ រកតែ​ធ្វើការ​អ្វី​ក៏​ពុំ​កើត​។​

​វគ្គន្តៈ​

(​វ័ក​-​គ័ន​-​ត​:)

​នាមសព្ទ​

(​បា​. < វគ្គ + អន្ត ” ទីបំផុត​, ចុង “) ទីបំផុត​វគ្គ​, ចុង​វគ្គ​; អក្សរ​ចុង​វគ្គ គឺ​ព្យញ្ជនៈ ៥ តួ​
​ង​, ញ​, ណ​, ន​, ម​; ហៅ វគ្គ​ន្ត​ក្ខ​រៈ ក៏បាន (​បា​. < វគ្គ + អន្ត + អក្ខរ​; ព​. វ​.) ។​ល​។​

​សំខាន់​

​គុណសព្ទ​

​ប្រសើរ​, ថ្លៃថ្លា​, លើសលែង​, ចំណាប់​; ដែល​គួរ​ទុកជា​គ្រឿង​សម្គាល់​, ដែល​គួរ​យក​ជា​បែប​, ជា​គំរូ​
​របស់​សំខាន់​, ការសំខាន់​, សេចក្ដី​សំខាន់​, ល្អ​សំខាន់​, យ៉ាងសំខាន់ (​ម​. ព​. សម្លាក់សំខាន់ ផង​) ។​

​ហង្សបាទ​

(​ហង់​-​ស្បាត​)

​នាមសព្ទ​

(​សំ​. ហំ​សបាទ​) ព័ណ៌​ក្រហម​ដូចជា​សម្បុរ​ជើង​ហង្ស ។​

​គុណសព្ទ​

​ដែល​ក្រហម​ដូចជា​សម្បុរ​ជើង​ហង្ស (​មញ្ជេដ្ឋ​)
​ព័ណ៌​ហង្សបាទ​, រស្មី​ហង្សបាទ ។​