ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ ទីប្រជុំជនដាច់ស្រយាលមួយនៅប៉ែកពាយព្យប្រទេសចិន ជួបកំដៅដល់ទៅជាង៥២អង្សាសេកាលពីថ្ងៃអាទិត្យ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋចិន ដោយវាបង្កើតបានកំណត់ត្រាឯតទគ្គកម្មថ្មីសំរាប់តំបន់មួយដែលកាលពីប្រាំមួយខែមុនតស៊ូនឹងភាពត្រជាក់ដល់ទៅដក៥០(-50C)អង្សាសេ។
សីតុណ្ហភាពនៅទីប្រជុំជនសាន់បាវ(Sanbao)ក្នុងតំបន់ស៊ីនជាំង បានឡើងដល់ដល់៥២,២អង្សាសេកាលពីថ្ងៃអាទិត្យ នេះបើតាមការផ្សាយរបស់កាសែតXinjiang Dailyកាលពីថ្ងៃចន្ទ ហើយអាកាសធាតុក្តៅខ្លាំងបែបនេះនឹងនៅបន្តយ៉ាងហោចណាស់ប្រាំថ្ងៃទៀត។
កំដៅកាលពីថ្ងៃអាទិត្យបានហួសកំដៅខ្ពស់បំផុតពីមុន ដែលគេកត់ត្រាឃើញ៥០,៣អង្សាសេ កាលពីឆ្នាំ២០១៥។
ចាប់តាំងពីខែមេសាមក ប្រទេសជាច្រើននៅទូទាំងអាស៊ីជួបកំដៅខ្ពស់មិនដែលធ្លាប់មាន នាំអោយមានការបារម្ភអំពីលទ្ធភាពសម្របសម្រួលខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុយ៉ាងលឿន។
រលកកំដៅវាយប្រហារចិនក៏នាំអោយមានបញ្ហាផ្គត់ផ្គង់ចរន្តអគ្គិសនី និងការដាំដំណាំ បន្ថែមលើភាពរាំងស្ងួតអាក្រក់បំផុតនៅរយៈពេល៦០ឆ្នាំមកនេះ៕
អ្នកដំណើរដើរកាត់ផ្លូវមួយក្នុងថ្ងៃដ៏ក្តៅនៅក្រុងប៉េកាំងកាលពីថ្ងៃ១៦កក្កដា