​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ឆក់​

​កិរិយាសព្ទ​

​ចាប់យក​ដោយ​ប្រញាប់​
​ចោរឆក់​អីវ៉ាន់​គេ ។​

ឌាកិនី​

​នាមសព្ទ​

(​សំ​.) បិសាច​ស្រី ឬ​ស្រី​បិសាច ។​

​ធន​

(​ធន់​)

​នាមសព្ទ​

( បា​. សំ​. ) ទ្រព្យ​, សម្បត្តិ ។​

​មកា​

(​មៈកា​)

​នាមសព្ទ​

(​ស​. មះ​កា អ​. ថ​. ម៉ៈ កា​) ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ស្រដៀង​នឹង​ស្លឹក​រាជឆ្ពឹស​ឬ​រាជព្រឹក្ស​
​ស្លឹក​មកា​សម្រាប់​ប្រើ​ជា​ថ្នាំ​បញ្ចុះ តាម​តម្រា​ឱសថ​របស់​គ្រូខ្មែរ​សម័យបុរាណ ។​

ហង្ស​

(​ហង់​)

​នាមសព្ទ​

(​សំ​. បា​.​ហំ​ស​) ក្ងាន​ព្រៃ ( បារ​. Cygne ស៊ី​ញ )​។ បក្សី​ពួក​សកុណជាតិ​មាន​ក្រញាំ​ជើង​ព្រែ​កជាប់​គ្នា រូបរាង​ដូច​ក្ងាន ប៉ុន្តែ​មាន​ចំពុះ​រៀវ​ស្រួច​ខាងចុង​បន្តិច មាន​-​កមូ​លវែង ច្រើន​តែមាន​សម្បុរ​ស្លាប​-​ស​ភ្លឺ ឬ​សម្បុរ​ស្លាប​លឿង​ក៏មាន​ខ្លះ ហៅថា សុវណ្ណ​ហង្ស​, ជា​សត្វ​ហើរ​បាន​ខ្ពស់ត្រដែត កាត់​ឆ្លង​ទី​ឆ្ងាយៗ ចូលចិត្ត​ហើរ​ចុះ​ហែល​ទឹក រក​ចំណី​ក្នុង​ទឹក វា​ហែល​ទឹក​ពង់​កវាស​មណាស់​, មើលទៅ​ឃើញ​ខ្ញង់ គួរ​ពេញចិត្ត​ចង់​គយគន់​, ហេតុនេះ​បានជា​មាន​កាព្យ​បុរាណ​ថា ល្អ​នេះ​ពេញ​ល្អ គន់មើល​ទៅ​ក មូល​ដូច​ក​ហង្ស គន់មើល​ទៅមុខ មុខ​មូល​ក្រឡង់ គួរ​ឱ្យតែ​ចង់ មើល​ហើយ​មើល​ទៀត ។​មាន​កវីនិពន្ធ​ក្នុង​គម្ពីរ​លោកនីតិ​ថា ថី រមតិ បុ​, ខុ រមតិ ធំ​, ហឹ រមតិ បំ​, ហំ រមតិ​បោ “​ស្ត្រី​ត្រេកអរ​ចំពោះ​បុរស​, ភិក្ខុ​មាន​សីល​ស្រស់​ត្រេកអរ​ចំពោះ​ធម៌​, ក្របី​ត្រេកអរ​ចំពោះ​ភក់​ថា​បវរ​, សត្វ​ហង្សនិករ​ត្រេកអរ​ចំពោះ​ស្រះ​ឈូក​” ។ សត្វ​ហង្ស​នេះ​ច្រើន​កើតមាន​នៅក្នុង​ប្រទេស​មា​ន​អាកាសធាតុ​ត្រជាក់​ល្មម ជា​សត្វព្រៃ ពុំមែន​ជា​បសុសត្វ​ទេ​។ មាន​ចាស់ទុំ​ខ្លះ​និយាយ​តំណាល​ថា​ក្នុងប្រទេស​កម្ពុជា​យើង​សម័យ​ពី​ដើម​នៅ​ខែត្រ​កំពង់សោម​( ស្រុក​កំពង់សោម​ខែត្រ​កោះកុង​សម័យ​បច្ចុប្បន្ន )​មាន​ហ្វូង​ហង្ស​ហើរ​មក​ចុះ​លេង​ទឹក​ម្តងៗ​ដែរ​, ប៉ុន្តែ​ក្នុងសម័យ​បច្ចុប្បន្ននេះ ពុំដែល​បានឮ​គេ​និយាយថា​មាន​ហង្ស​ទេ ។​ហង្ស នេះ​បើ​រៀង​ភា្ជ​ប់​ពី​ខាងដើម​សព្ទ​ដទៃ អ​.​ថ​. ហង់​-​សៈ ដូចជា ហង្សគតិ ដំណើរ​នៃ​ហង្ស​, ដែលមាន​លំនាំ​ដំណើរ​ស្រដៀង​នឹង​ហង្ស ។ ហង្សគាមិនី ស្ត្រី​ដែលមាន​លំនាំ​ដំណើរ​ស្រដៀង​នឹង​ហង្ស ។ ហង្សនាទ សម្រែក​ហង្ស ។ ហង្សពាហៈ​,—​ពាហនៈ ឬ —​រថ ដែលមាន​ហង្ស​ជា​ជំនិះ (​ព្រះព្រហ្ម​) ។ ហង្សមាលា ហ្វូង​ហង្ស​( ប្រើ​ជា ហង្សនិករ ក៏បាន )​។ ហង្សរាជ ស្ដេចហង្ស ឬ ហង្ស​ជា​ស្ដេច​នៃ​បក្សី​( រាជហង្ស )​។ ហង្សសេត ឬ ហង្សស្វេត ស​ដូច​សម្បុរ​ស្លាប​ហង្ស ។​ល​។​