ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ(PEC) បានសម្រេចពិន័យទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងចំនួន ១៦នាក់ផ្សេងទៀតដោយពិន័យជាប្រាក់ពី ១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះ​បោះ​ឆ្នោតពី២០-២៥ឆ្នាំ។

យោងតាមលទ្ធផលនៃសវនាការនៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញក្រុមប្រឹក្សាជំនុំជម្រះសម្រេចដូចខាងក្រោម៖
១-សម រង្ស៊ី សុំណុំរឿងលេខ០០១
-មេធាវីតំណាងឱ្យដើមបណ្តឹង លោកមេធាវី សាំង វណ្ណៈ
.ពិន័យជាប្រាក់ចំនួន២០លានរៀល
.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង
.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២៥ឆ្នាំ

២-សេង ម៉េងប៉ុនរ៉ុងសុំណុំរឿង០០២
-មេធាវីតំណាងអោយដើមបណ្តឹង លោកមេធាវី សាំង វណ្ណៈ
.ពិន័យជាប្រាក់ចំនួន១០លានរៀល
.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង
.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ

៣-សោ ចាន់ដេត,គង់ សភា,ហេងដាណារ៉ូសុំណុំរឿងលេខ ០០៣
-មេធាវីតំណាងឱ្យដើមបណ្តឹង
លោកមេធាវី វិច សុវាចា
.ពិន័យជាប្រាក់ចំនួន១០លានរៀល
.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង
.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ

៤-ឈ្មោះ គឹម សុខ, ឆាម ឆានី សុំណុំរឿងលេខ០០៤
-មេធាវីតំណាងឱ្យដើមបណ្តឺង
លោកមេធាវី ចេង ប៉េងហាប់
.ពិន័យជាប្រាក់ចំនួន១០លានរៀល
.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតលើ
ឈ្មោះគឹម សុខ និង
.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ លើឈ្មោះ គឹម សុខ ,ឆាម ឆានី

៥-មូរ សុខហួរ,ឡុង រី,ហូរ វ៉ាន់,អេង ឆៃអ៊ាង,នុតរំដួល,រិន រដ្ឋ,ភាន់ រិទ្ធី,ឆឺយ ឧត្តមរស្មី,នាង សុឃុន ,ម៉ៅ វិបុល
-មេធាវីតំណាងឱ្យដើមបណ្តឹង លោកមេធាវីសាន់ ជួយ
.ពិន័យជាប្រាក់ចំនួន១០លានរៀលក្នុងម្នាក់ៗ
.លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង
.ដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ
សូមជូនប្រកាស៖