ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាករ កីឡាការិនី ចំនួន ៤០ រូប នៃក្លិបតេក្វាន់ដូ WT (World Taekwondo) វិទ្យាល័យហ៊ុន សែន សេរីភាព នៅទីក្រុងតាខ្មៅ ត្រូវបានតម្លើងខ្សែក្រវាត់ ត្រៀមការប្រកួតក្នុងខេត្ត និងទូទាំងប្រទេស ក្នុងគោលបំណង រួមចំណែកអភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ។

ក្នុងឱកាសតំឡើងខ្សែក្រវាត់គ្រប់កម្រិត ដោយលោកគ្រូ Choi Yong Sok គ្រូបង្វឹកក្រុមជម្រើសជាតិ និងលោក ម៉ៅ សុផល គ្រូបង្វឹកប្រចាំក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព បានអញ្ជើញចូលរួម ក្នុងពិធីតម្លើងខ្សែក្រវាត់នេះ។

ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព បង្កើតឡើង ក្នុងគោលបំណង រួមចំណែកអភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្ស នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាសដល់និស្សិត បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្ស ដែលមានទេពកោសល្យ តំណាងខេត្តកណ្តាល និងជាតិ ចូលរួមប្រកួតកីឡា សកលវិទ្យាល័យជាតិ និងអន្តរជាតិផ្សេងៗទៀត។ យើងនឹងខិតខំ ប្រឹងប្រែងអភិឌ្ឍក្លិបនេះ ឲ្យដំណើរការយ៉ាងរលូន ឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សា ភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អ ប្រសើរ សម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម៕/V/R