ដោយៈសុផល/ភ្នំពេញ៖ នៅឆមាសទី១ ឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតមីនរួចសរុបចំនួន២១៤.៩៣៤.៩៤៥ ម៉ែត្រក្រឡា ស្មើនឹង២១៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនបោសសម្អាតរួច ១១២.៩៣៧.៧០៨ ម៉ែត្រក្រឡា(១១៣ គីឡូម៉ែត្រក្រឡា) មីនប្រឆាំងមនុស្ស ចំនួន ១២. ២៩៦ គ្រាប់មីនប្រឆាំងរថក្រោះ ចំនួន ៨៧ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣១.៣០៧ គ្រាប់។ប្រជាពលរដ្ឋទទួលផលចំនួន ១៥៣. ៧៥០គ្រួសារ ស្មើនឹង ៥៥២.០០៧ នាក់។នេះបើតាមការឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១អាជ្ញាធរមីន។

ចំពោះលទ្ធផលបោសសម្អាតមីន សម្រាប់អាណត្តិទី៦ ចាប់ពីឆ្នាំ ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៣ ផ្ទៃដីបោសសម្អាតរួចចំនួន.០៧៦.៣៥៦.១៦២ ម៉ែត្រក្រឡា (.០៧៦ គីឡូម៉ែត្រក្រឡា)  មីនប្រឆាំងមនុស្ស ចំនួន ១១៧ .៩២៥ គ្រាប់  មីនប្រឆាំងរថក្រោះចំនួន ៥៧៤ គ្រាប់ និង យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣៤៩ ២៧២ គ្រាប់។ ប្រជាពលរដ្ឋទទួលផលចំនួន .១៤៩.៨៨៣ គ្រួសារស្មើនឹង .៣៣៣.២១៩ នាក់។ ចំនួនភូមិអស់មីនចំនួន ៦៦២

ជនរងគ្រោះពី២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៣ មានចំនួន ២៧៥នាក់។ តួលេខមានការថយចុះ ៤៣% បើប្រៀបធៀបនីតិកាលទី៥(ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៨) ដែលមានជនរងគ្រោះចំនួន ៤៨៣នាក់។

សម្រាប់រយៈពេល ៣ឆ្នាំចុងក្រោយ ២០២០២០២២វិញ  កម្ពុជាបានរំដោះផ្ទៃដីមានមីនចំនួន ៤២០ គីឡូម៉ែត្រក្រឡាស្មើនឹងពាក់កណ្តាលនៃការងារបោសសម្អាតមីនមនុស្សធម៌របស់រដ្ឋភាគីចំនួន ៣៣ ប្រទេសនៃអនុញ្ញាអូតាវ៉ា ដែលកំពុងតែប្រឈម និងប្រតិបត្តិការបោស សម្អាតមីន៕/PC