ដោយ៖ ដេប៉ូ / ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរិស្ថាន លោក សាយ សំអាល់ ជំរុញលើកទឹកចិត្ត និស្សិតជ័យលាភីអាហារូបករណ៍ សាលាគោលនយោបាយសាធារណៈ នៃសាកល វិទ្យាល័យជាតិសិង្ហបុរី និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឱ្យយកចិត្តទុកដាក់លើ ២ចំណុច។
លោករដ្ឋមន្រ្តីក្រសួងរិស្ថាន បានបញ្ជាក់ពីចំណុចទាំងពីរនោះថាៈ ១.ការកសាង សមត្ថភាពជំនាញរបស់ខ្លួន ឱ្យបានច្បាស់លាស់ តាមការកំណត់របស់សាលា និង២.ត្រូវប្រើឱកាសដ៏វិសេសវិសាល នេះ ដើម្បីសិក្សាឈ្វេងយល់អំពីសង្គមគេ និងពង្រីកទំនាក់ទំនងអន្តរជាតិបង្កើនបំណិន ជីវិត និងជំនាញនៃសតវត្សរ៍ទី២១ ក្លាយខ្លួនជាពលរដ្ឋសកលសមត្ថភាព និងជំនាញ ទាំងនេះ នឹងធ្វើឱ្យយុវជនកម្ពុជា កាន់តែមានភាពជឿជាក់លើខ្លួនឯង ក្នុងការបំពេញ កិច្ចការរបស់ខ្លួនផ្ទាល់ ឆ្ពោះទៅកាន់ភាពជោគជ័យ លើជីវិតការងារ គ្រួសារ និងរួមចំណែក អភិវឌ្ឍជាតិ ឱ្យដើរទាន់ដំណើរវិវត្តន៍របស់ពិភពលោក បច្ចុប្បន្ន៕ V / N