កិច្ចប្រជុំ​មិត្ត​អ្នកអាន​នៃ​សៀវភៅ “​ស៊ី​ជីន​ភីងៈ​អភិបាលកិច្ច​ប្រទេស​ចិន​” បារ​ឰ​នៅ​ប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម​

882
ចែករម្លែក

​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ ២០១៨ កិច្ចប្រជុំ​មិត្ត​អ្នកអាន​នៃ​សៀវភៅ “​ស៊ី ជីន​ភីង​៖ អភិបាលកិច្ច ប្រទេស​ចិន​” និង​កម្មវិធី “​សប្តាហ៍​ពិព័រណ៍​សៀវភៅ​ចិន​” បានប្រារឰ​នៅ​មជ្ឈមណ្ឌល​វប្បធម៌ “​ប៉ម​ភ្លើង​”​ក្នុងប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម ។​

​ភ្ញៀវកិត្តិយស​ដែល​ចូលរួម​ក្នុង កិច្ចប្រជុំ​និង​ពិព័រណ៍​នេះ​បាន​លើក ឡើង​ថា​សៀវភៅ “​ស៊ី ជីន​ភីង​៖​អភិបាល កិច្ច​ប្រទេស​ចិន​” នេះ​បាន​ឆ្លើយ​សំណួរ “ តើ​ប្រទេស​ចិន​មកពី​កន្លែង​ណា​? ហើយ នឹងធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​?” ប្រវត្តិសាស្ត្រ​ជា​ប្រភព​នៃ​ស្ថានភាព​បច្ចុប្បន្ន​ចំណែក​អនាគត ជាការ​បន្ត​នៃ​ស្ថានភាព បច្ចុប្បន្ន ។ មានតែ​មានការ​យល់ដឹង​អំពី​បញ្ហា​“​ប្រទេសមួយ​មកពី កន្លែង​ណា​” នេះ​ទើប​អាច​ស្វែងយល់​អំពី​ការអភិវឌ្ឍ នាពេល​បច្ចុប្បន្ន​នៃ​ប្រទេស​នេះ​ព្រម ទាំង​ទិសដៅ​អភិវឌ្ឍន៍​នាពេល​អនាគត នៃ​ប្រទេស​នេះ ។​

​លោក​ហូ សែន​យី​ស្មែ​ល អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ប្រទេស​ចិន ដែល​មកពី​ប្រទេស​អេ​ហ្ស៊ី​ប​បាន​ថ្លែង ចំណាប់អារម្មណ៍ ផ្ទាល់ខ្លួន​ថា​២៥​ឆ្នាំមុន ខ្ញុំ​បាន​ជិះ​យន្តហោះ​ទៅ​ក្រុង​ប៉េកាំង ។ កាលនោះ​ខ្ញុំ យល់ឃើញថា ខ្ញុំ​មានការ យល់ដឹង​ច្រើន​អំពី​ប្រទេស​ចិន​ហើយ អាច​សរសេរ សៀវភៅ​មួយ​ក្បាល ។ ប៉ុន្តែ​នៅពេល​ខ្ញុំ ទៅដល់​ប្រទេស​ចិន ទើប​រកឃើញថា ខ្លួន​ខ្ញុំ​ទើប​ចាប់ផ្តើម​មានការ​យល់ដឹង អំពី​ប្រទេស​នេះ​។ សៀវភៅ “​ស៊ី ជីន​ភីង​៖ អភិបាលកិច្ច ប្រទេស​ចិន​”​នេះ​បាន​ឆ្លើយ​សំណួរ​ជា ច្រើន​ដែល​ខ្ញុំ​បាន​ខិតខំ​គិតគូរ​អស់​ពេល​ជាច្រើន​ឆ្នាំ ។ ដោយសារ​ខ្ញុំ​ធ្វើ ការ​ជា​អ្នកបកប្រែ​ម្នាក់ ខ្ញុំ​បាន​អាន​សៀវភៅ​នេះ​ជា​ភាសា​អារ៉ាប់​និង​ភាសា អង់គ្លេស ដើម្បី​សិក្សា​ស្រាវជ្រាវ​ឱ្យបាន កាន់តែ​ស៊ីជម្រៅ​អំពី​ស្មារតី​ដ៏​សម្បូរ ដែល​ត្រូវ​បង្កប់​នៅក្នុង​សៀវភៅ​នេះ​។ វា​ជា​សៀវភៅ​មួយ​ក្បាល ដែល​គួរឱ្យ​មនុស្ស ម្នាក់ៗ​រួមទាំង​អ្នកដឹកនាំ​ប្រទេស​អ្នក​-​សិក្សា​ស្រាវជ្រាវ​និង​ប្រជាជន​សាមញ្ញ យកមក​អាន​ដោយ​យកចិត្តទុកដាក់ ។​
​ ​
​លោក​ហា​លី​ហ្វ​ធូ​ណា​គី​អ្នក សិក្សា​ស្រាវជ្រាវ​អំពី​ប្រទេស​ចិន​នៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​បាន​គូស បញ្ជាក់ថា គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ដែល​លើកឡើង​ដោយ ឯកឧត្តម​ស៊ី ជីន​ភីង នោះ ស្របទៅនឹង តម្រូវការ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស ដ៏​ច្រើន ។ ទន្ទឹមនឹង​ការបង្កើត​ទំនាក់ ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​គ្រប់ ជ្រុងជ្រោយ​រួមគ្នា​ធ្វើការ​អភិវឌ្ឍ និង​ដើរ​ឆ្ពោះទៅកាន់ អនាគត​“​ខ្សែក្រវាត់ មួយ​និង​ផ្លូវ​មួយ​”​នឹង​អាច​ក្លាយទៅជា ស្ពាន​មួយ​ខ្សែ​សម្រាប់​ពង្រឹង​កិច្ច​សហ​- ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​និង​ចិន​៕ (​ស៊ីន​ហួ​ចិន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម