ក្មេងស្រី​ដែល​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក​បង្ក​ការ​ជ្រួលជ្រើម​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​

1855
ចែករម្លែក

ក្មេងស្រី​អាយុ ៥ ឆ្នាំ​ម្នាក់​បានជា​ប់​ងារ​ជា “​ក្មេងស្រី​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក​” បន្ទាប់ពី អ្នក​ថតរូប​បង្ហោះ​ចែករំលែក​រូបថត​នាង​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​។​

​ស្រី​អ្នក​ថត ម៉ូ​ហ្វេ បា​មូ​យី​វ៉ា (Mofe Bamuyiwa) ជា​អ្នក​ថតរូប​កុមារី ចា​រ៉េ (Jare) ដែល​មកពី ប្រទេស​នី​ហ្សេ​រី​យ៉ា ខាងលើនេះ ហើយ​បាន​បង្ហោះ​ចែករំលែក​រូបថត ៣ សន្លឹក​ដ៏​ទាក់ទាញ របស់​នាង​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់ខ្លួន​កាលពី​សប្តាហ៍​មុន​។​

​នៅក្នុង​ផូស (post) របស់ខ្លួន អ្នក​ថត ម៉ូ​ហ្វេ បា​មូ​យី​វ៉ា បាន​ពណ៌នា​អំពី​កុមារី​នេះ​ថា​ជា “​ទេពអប្សរ​” ដោយសារតែ​នាង​មាន​ភ្នែក​ធំៗ និង​ស្បែក​ដ៏​សែន​រលោង​។​

​រូបថត​របស់​នាង ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ ទំនាក់ទំនង​សង្គម ហើយ​អ្នក​ទាំង​នោះបាន​ស្ញើ​ច​សរសើរ​មិន​ដាច់​ពី​មាត់​អំពី​សម្រស់​របស់​នាង​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម