ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សមាជិកជាន់ខ្ពស់ពីរនាក់នៃគណបក្សប្រឆាំងសិង្ហបុរី បានលាឈប់ពីបក្សនៅថ្ងៃពុធនេះក្រោយបានទទួលស្គាល់ថាពួកគេមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍មិនសមរម្យ។ វាជារឿអាស្រូវស្នេហាចុងក្រោយចំផុតមួយក្នុងជួរអ្នកនយោបាយសិង្ហបុរី។
ឡេអន ផេរ៉េរ៉ានិងនាង នីកូល ស៊ី
អគ្គលេខាបក្សកម្មករWorkers’ Party (WP)លោក ព្រីតាម ស៊ីង បានប្រកាសកាលពីថ្ងៃពុធទី១៩កក្កដាថា សមាជិកសភា ឡេអន ផេរ៉េរ៉ា(Leon Perera)និងប្រធានក្រុមយុវជនរបស់គណបក្សបក្សនាង នីកូល ស៊ី(Nicole Seah)បានដាក់លិខិតសុំលាឈប់ក្រោយវីដេអូមួយបង្ហោះក្នុងបណ្តាញសង្គមនៅសប្តាហ៍នេះបានបង្ហាញអ្នកទាំងពីកាន់ដៃគ្នា។
លោកស៊ីងបាននិយាយថា «ធម្មនុញ្ញរបស់គណបក្សWPតំរូវអោយបេក្ខជនមានភាពស្មោះត្រង់និងបរិសុទ្ធក្នុងការដោះស្រាយជាមួយបក្សនិងប្រជាជនសិង្ហបុរី។លោកផេរ៉េរ៉ា មិនមានភាពស្មោះត្រង់ទេពេលក្រុមមេដឹកនាំបក្សសាកសួរអំពីទំនាក់ទំនងនេះនៅចុងឆ្នាំ២០២០និងដើមឆ្នាំ២០២១។ពួកគេបានបដិសេធថាមិនមានទំនាក់ទំនងគ្នា ដូច្នេះ«អំពើរបស់អ្នកទាំងពីរមិនអាចទទួលយកបាន»។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីគមនាគមន៍សិង្ហបុរីត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការស៊ើបអង្កេតពុករលួយ និងកាលពីថ្ងៃចន្ទទី១៧កក្កដា សមាជិកសភាពីរូបក្នុងបក្សកាន់អំណាច រួមមានប្រធានសភា បានសុំលាឈប់ដោយសារតែទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍មិនសមរម្យ។ អ្នកទាំងបីជាសមាជិកក្នុងបក្សកាន់អំណាច People’s Action Party (PAP)។
សូមបញ្ជាក់ថា គណបក្សទាំងពីរWP និង PAP ធ្លាប់បានបណ្តេញសមាជិកខ្លួនដោយសារតែទំនាក់ទំនងមិនសមរម្យបែបនេះ៕
ការបណ្តេញមន្ត្រីបក្សទាំងពីរនាក់កើតឡើងពីរថ្ងៃក្រោយវីដេអូមួយបានលេចក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពួកគេកាន់ដៃគ្នានៅភោជនីយដ្ឋានមួយ