Views: 108 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកក្កដា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៨ ខែកក្កដា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ០ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៣៧ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៧៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ សមាជិកជាន់ខ្ពស់ពីរនាក់នៃគណបក្សប្រឆាំងសិង្ហបុរី បានលាឈប់ពីបក្សនៅថ្ងៃពុធនេះក្រោយបានទទួលស្គាល់ថាពួកគេមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍មិនសមរម្យ។ វាជារឿអាស្រូវស្នេហាចុងក្រោយចំផុតមួយក្នុងជួរអ្នកនយោបាយសិង្ហបុរី។កាលពីថ្ងៃចន្ទទី១៧កក្កដា សមាជិកសភាពីរូបក្នុងបក្សកាន់អំណាច រួមមានប្រធា នសភា បានសុំលាឈប់ដោយសារតែទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍មិនសមរម្យ។