ថ្នាក់ដឹកនាំ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​ចាប់អារម្មណ៍​ផ្ទេរ អេ​ឌី​ន​សិន កា​វ៉ា​នី ដើម្បី​ជំនួស​តំណែង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​

1230
ចែករម្លែក

​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​កំពុង​សិក្សា​ទឹកចិត្ត​របស់​ក្លិប​PSG( Paris Saint-Germain) ជុំវិញ​លទ្ធភាព​ផ្ទេរ ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)​។​
​ ​
​រ៉ូ​ណា​ល់​ដូ បាន​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Bernabeu ទៅ​ចូលរួម​ជាមួយ​ក្លិប ជូ​វិនទុ​ស​(Juventus) ក្នុងតម្លៃ​ផ្ទេរ ១០០​លាន​ផោន កាលពីដើម​រដូវក្តៅ​នេះ ដែល​ធ្វើ​ឲ្យ​តំណែង​ខ្សែប្រយុទ្ធ​នេះ​នៅ​ទំនេរ​។​
​ ​
​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លឹប​អាច​នឹង​ពិនិត្យមើល​លទ្ធភាព​ផ្ទេរ កា​វ៉ា​នី ដែលមាន​តម្លៃថោក​ជាង​មិត្ត​រួម​ក្រុម នី​ម៉ា (Neymar) និង ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ។​

​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​ធ្វើបាន​ល្អ​ជាង រ៉ូ​ណា​ល់​ដូ ខណៈ​កីឡាករ​រូបនេះ​រកបាន​២​គ្រាប់ សម្រាប់​ក្រុម​អ៊ុយ​រូ​ហ្គា​យ ពេល​ប្រកួត​ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់ហើយ​ជួយ​ពួកគេ​ឡើងមក​ដល់ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការ​វើ​ល​ខាប់​កាលពី​ខែ​មុន​។
​ ​
​កា​វ៉ា​នី បាន​ក្លាយជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្លឹប PSG ចាប់តាំងពី​ផ្ទេរ​មកពី​ក្លិប​ណា​ប៉ូ​លី​( Napoli) កាលពី​ឆ្នាំ​២០១៣ ហើយ​បន្ត​រកបាន​៣៤​គ្រាប់ ក្នុង​មួយ​រដូវ​កាល​។ អំឡុង​រដូវ​កាល​មុន​របស់​ក្លឹប PSG កា​វ៉ា​នី រកបាន​៤០​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​។​
​ ​
​ដោយមាន​កិច្ចសន្យា​លេង​ដល់​ឆ្នាំ​២០២០ កា​វ៉ា​នី ត្រូវតែ​លើក​បញ្ហា​នេះ​ជាមួយ​ប្រធាន​ក្លិប PSG លោក Nasser Al-Khelaifi ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani) និង​កីឡាករ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo)

ទីតាំងផ្សាយពាណិជ្ជកម្ម