ដោយៈតារារិទ្ធ/ភ្នំពេញៈប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមលោកជំទាវទាំង៣៣៣ នាក់មកពី៦៥ ប្រទេសនិងស្ថាបន័អន្តរជាតិដែលបានដែលអញ្ជើញចូលរួមសង្កេតការណ៍សម្រាប់ការបោះ ឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧នាថ្ងៃអាទិត្យទី២៣ ខែកក្ក ដា ឆ្នាំ២០២៣ ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានចេញសារតាមបណ្តាញសង្គមតេឡេក្រាមនាព្រឹកថ្ងៃទី ២០ ខែកក្កដា ២០២៣នេះថាៈ”ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមស្វាគមន៍យ៉ាង កក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង ៣៣៣នាក់មកពី៦៥ប្រទេសនិងស្ថាបន័ អន្តរជាតិដែលបាននិងកំពុងអញ្ជើញមក កាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោត សកលជ្រើសរើសតំណាងរាស្ត្រនិតិកា លទី៧នាថ្ងៃអាទិត្យទី២៣ខែ កក្កដា ឆ្នាំ ២០២៣ខាងមុខ នេះ” ។
សម្តេចតេជោបន្តថា”ខ្ញុំសូមថ្លែង អំណរគុណចំពោះ ឯកឧតម្តប្រធានសភា ប្រទេ សម៉ាឡេស៉ីនិងឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គី ណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់ “។
សម្តេចបន្តថា”ខ្ញុំក៏សូមថ្លែងអំណរ គុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបា លអតីតប្រធាន អនុប្រធានរដ្ឋសភាទាំង ១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជាដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ។
យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើ សតំណាងរាស្ត្រ៦លើករួចមកហើយនិង លើកទី៧ ឆ្នាំ២០២៣នេះមានអ្នកសង្កេត ការណ៍មកពីក្រៅប្រ ទេសច្រើនបំផុតនិងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមស ង្កេតការណ៍”៕