​ជំនន់​ទឹកទន្លេ​សេកុង​នៅ​ទ្រឹង​តែ​ទឹកទន្លេ​មេគង្គ​បន្ត​ជន់​ឡើង​សន្សឹមៗ​

1295
ចែករម្លែក
  • 53
    Shares

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ជំនន់​ទឹកទន្លេ​សកុង​មកពី​ការបាក់​ទំនប់​នៅក្នុង​ប្រទេស​ឡាវ​ចាប់ផ្តើម​នៅ​ទ្រឹង​បន្ទាប់ពី​បាន​ឡើងដល់​កម្រិត​កម្ពស់​១២,៤៦​ម៉ែត្រ​។​តែ​ទឹកទន្លេ​មេគង្គ​នៅ​គ្រប់​ស្ថានីយ៍​ជលសា​ស្ត្រ​បន្ត​ជន់​ឡើង​សន្សឹមៗ​តែ​ឡើង​មិន​ដល់​កម្រិត​ត្រូវ​ប្រកាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​ទឹកជំនន់​នោះទេ​ពី​ពេលនេះ​(​ថ្ងៃទី​២៧​ខែកក្កដា​)​ដល់​ដំណាច់​ខែកក្កដា​។​
​ ​
​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​ថា​ជំនន់​ទឹកទន្លេ​សេកុង​មកពី​ការបាក់​ទំនប់​វា​រី​ក្នុងប្រទេស​ឡាវ​ចាប់ផ្តើម​នៅ​ទ្រឹង​ហើយ​នៅមុន​ម៉ោង​១២​ថ្ងៃទី​២៧​ខែកក្កដា​នេះ បន្ទាប់ពី​បាន​ឡើងដល់​កម្រិត​កម្ពស់​១២.៤៦​ម៉ែត្រ លើសពី​កម្រិត​ត្រូវ​ប្រុង​ប្រ​យ​ត្ន័ ០.៩៦​ម៉ែត្រ ។ ទឹកទន្លេ​សេកុង​នេះ​នឹង​ចាប់ផ្តើម​ស្រក​នៅពេល​បន្ទាប់​នេះ​វិញ​។​
​ ​
​លោក​ម៉ៅ​ហាក់​អគ្គនាយករង​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ដែរ​ថា ទឹកទន្លេ​សេកុង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​នេះ​ឡើង​យឺត ជា​សញ្ញា​ទៅរក​ទ្រឹង​ហើយ​អាច​នឹង​ស្រក​វិញ​នៅពេល​បន្ទាប់ ។​តែ​ស្រក​លឿន​ឬ​យឺត​យើង​ពិបាក​សន្និដ្ឋាន​ណាស់ ដោយសារ​បរិមាណ​ទឹក​ទំនប់​វា​រី​បាក់​ហូរ​ចុះមក​នោះ​។​គ្មាន​ព័ត៌មាន​ជាក់លាក់ តែ​ជារួម​ស្ថានភាព​ជំនន់​ទឹកទន្លេ​សេកុង​ដូចជា​បាន​ធូរស្រាល​បន្តិច​វិញ​ហើយ​។​
​ ​
​អគ្គនាយករង​បច្ចេកទេស​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា ជំនន់​ទឹកទន្លេ​សេកុង​អាច​នឹង​ចាប់ផ្តើម​ស្រក​នៅ​ថ្ងៃស្អែក​តែ​ទឹកទន្លេ​មេគង្គ​នៅ​គ្រប់​ស្ថានីយ៍​ជលសា​ស្ត្រ​បន្ត​ជន់​ឡើង​សន្សឹមៗ​ពី​៤​ទៅ​៥​ថ្ងៃ​ទៀត​តែ​ឡើង​មិន​កាស​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នោះទេ ។ ពី​ពេលនេះ​ដល់​ដំណាច់​ខែកក្កដា​ស្ថានភាព​អាកាសធាតុ ជំនន់​ទឹកភ្លៀង និង ជំនន់​ទឹកទន្លេ មាន​ភាព​ធូរស្រាល​។​

​យោងតាម​ការ​ព្រឹ​ត្ត​ប​ត្រ​ព័ត៌មាន​និង​ព្យាករ​កម្ពស់​ទឹកជំនន់​របស់​ក្រសួង​ធនធានទឹក​សម្រាប់​ថ្ងៃទី​២៧​ខែកក្កដា​បានបង្ហាញ​ឲ្យ​ឃើញថា​នៅ​ខេត្តស្ទឹងត្រែង​ទឹក​មាន​កម្ពស់​១០,១១​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៦​ខែកក្កដា​០,២៩​ម៉ែត្រ នៅ​ក្រចេះ​ទឹក​មាន​កម្ពស់​២០,៤៨​ម៉ែត្រខ្ពស់ជាង​ថ្ងៃទី​២៦​ខែកក្កដា​០,៣២​ម៉ែត្រ។

នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​១៣.៧០​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៦​ខែកក្កដា ០,២៩​ម៉ែត្រនៅ​ចតុមុខ​ទឹក​មាន​កម្ពស់​៨,១៥​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៦​ខែកក្កដា​០,២៥​ម៉ែត្រ ទឹក​បឹង​ទន្លេសាប​នៅ​ក្រគរ កំពង់​ហ្លួង ៣,៩៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៦​ខែកក្កដា ០.១៥​ម៉ែត្រ​។​
​ ​
តាម​ការ​ព្យាករ​ដដែល​សម្រាប់​ថ្ងៃទី​២៩​ខែកក្កដា​ដែលជា​ថ្ងៃ​បោះឆ្នោត ទឹក​នៅ​ខេត្តស្ទឹងត្រែង​អាច​នឹង​ឡើងដល់​កម្ពស់​១០,៣២​ម៉ែត្រ​នៅ​ខេត្តក្រចេះ​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់​២០,៧៦​ម៉ែត្រ​នៅ​ខេត្តកំពង់ចាម​ទឹក​អាច​នឹង​ឡើងដល់​កម្ពស់​១៤,០៥​ម៉ែត្រ នៅ​ចតុមុខ​ទឹក​អាង​នឹង​ឡើងដល់​កម្ពស់​៨,៣៩​ម៉ែត្រ​៕S/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម