ប្រេះ​, ប្រៀប​, ប្រឹក្សា​, ប្រៃសណីយ៍​, ប្រិត​, ប្រដូច​, បដិបត្តិ​, ប្រលែង​, ប្រយ័ត្ន , ផ្លេកបន្ទោរ​, ផ្លាស់​, ផូរផង់​, ផេះ​, ផល​, ពុះ​, ពឹង​, ពពាក់​

2505
ចែករម្លែក

ប្រេះ ( កិ​. ) ស​ញ្ជែ​កសាច់​ពីគ្នា ។ គុ​. ដែល​ស​ញ្ជែ​កសាច់​ពីគ្នា​, ដែលមាន​ស្នាម​ច្រហ​បន្តិច ដោយ​បែ​កស​ញ្ជែ​ក ។ កើតទុក្ខ​ស្ទើរ​ប្រេះ​ទ្រូង កើត​ទុក​ខ្លាំង​តឹង​ណែន​ហាក់ដូចជា​នឹង​ប្រេះ​ទ្រូង ។

​ប្រៀប ( កិ​. ) ធៀប​, ប្រដូច ។ ប្រៀបធៀប ធៀប​ប្រដូច​, ប្រដូច​ដោយ​ធៀប​គ្នា ។ ប្រៀបផ្ទឹម ផ្ទឹម​ប្រដូច​គ្នា ។ ប្រៀបប្រាយ ដែល​ផ្សែផ្សំ​ប្រដូច​គ្នា : និយាយ​ប្រៀបប្រាយ​; សម្ដី​ប្រៀបប្រាយ ។ ពាក្យប្រៀប ពាក្យប្រដូច ។ ចាញ់​ប្រៀប​គេ ចាញ់​គេ​ដោយ​ការ​ប្រៀបផ្ទឹម គឺ​បើ​ប្រៀបផ្ទឹម​នឹង​គេ ឃើញថា​អន់​ជាងគេ ដោយ​កលឧបាយ​ណាមួយ​, ចាញ់កល​ឧបាយ​គេ ។ មានប្រៀប​លើ​គេ មាន​ត​ម្លែ​លើ​គេ​ដោយ​ការ​ប្រៀបផ្ទឹម គឺ​បើ​ប្រៀបផ្ទឹម​នឹង​គេ ឃើញថា​គ្រាន់បើ​ជាងគេ ។

​ប្រឹក្សា ប្រឹក​-​សា សំ​. ( ន​. ) (​ប​រី​ក្សា​) ការពិចារណា​, ដំណើរ​ស្ទង់​ការ​, ការ​ល្បងមើល​ឲ្យ ឃើញ​ពិត​; ការពិគ្រោះ​គ្នា ។ ខ្មែរ​យើង​ប្រើ​ជា កិ​. ពិគ្រោះគ្នា​, ជជែក​ពិគ្រោះគ្នា​ឲ្យ​ឃើញ​ហេតុ ឃើញ​ដំណើរ :​ចាំ​ប្រឹក្សា​គ្នា​សិន​, បាន​ប្រឹក្សា​យល់ព្រម​គ្នា​ហើយ​; គណៈកម្មការ​បាន​ប្រឹក្សា​គ្នា អស់​រយៈកាល​ដ៏​យូរ​…​។

​ប្រៃសណីយ៍ អាន​ជា​អញ្ញត្រសព្ទ​ថា​ប្រៃ សៈ​នី សំ​.; បា​. ( ន​. ) (​បេស​នី​យ​) ក្រុម​រាជការ ទទួលបន្ទុក​ខាង​ការបញ្ជូន​និង​ការដឹកនាំ​សំបុត្រស្នាម​ផ្សេងៗ​ជាដើម ។ ផ្ញើ​សំបុត្រ​តាម​ប្រៃសណីយ៍​, ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ។

​ប្រិត ( កិ​. ) ដាក់​កម្រិត​យ៉ាង​តឹង​, ធ្វើ​ឲ្យ​មាន​កម្រិត ឬ​បញ្ញត្ត​មាន​កម្រិត​: ត្រូវ​ប្រិត​បន្តិច​កុំ​បណ្ដែត បណ្ដោយ ។

​ប្រដូច ( កិ​. ) ប្រៀប​ឲ្យ​ដូច : កុំ​ប្រដូច​រូបខ្ញុំ​ទៅនឹង​រូបគេ ព្រោះ​ខ្ញុំ​មាន​ឋានៈ​តូច​ទាប ។ និ​. ដូច​, ប្រហែល​ដូច​, ដូចជា : ប្រដូច​ស្រមោល​- អន្ទោលតាមប្រាណ​…​។

បដិបត្តិ ប៉ៈ​ដិ​ប័ត ឬ ប្រះ​តិ​ប័ត បា​. ឬ សំ​. ( ន​. ) ការប្រព្រឹត្ត​, កាន់​, ធ្វើតាម​; ច្រើន​និយាយថា សេចក្ដី​បដិបត្តិ​, ការប្រតិបត្តិ ។ ខ្មែរ​យើង​ប្រើ​ជា កិ​. ផង​ក៏បាន : ត្រូវ​បដិបត្តិ​តាមច្បាប់​; ឈ្មោះ​នុះ​គ្រាន់តែ​ចេះ​ធម៌​ចាំ​ច្បាស់ ប៉ុន្តែ​មិន​ប្រតិបត្តិ​តាម ។ ប្រតិបត្តិ​

​ប្រលែង –​ល៉ែ​ង ( កិ​. ) លូក​លេង​នឹង​គ្នា​ទៅវិញទៅមក (​ច្រើន​សរសេរ ប្រឡែង ជាង​) : ក្មេង​ប្រឡែង​គ្នា ។ ប្រឡែង​ប្រឡូក ឬ ប្រឡូក​ប្រឡែង ប្រឡែង​បូកឡូក​គ្នាច្រើន ។ ប្រឡែង​

ប្រយ័ត្ន ប្រ​យ៉ា​ត់ សំ​.; បា​. ( ន​. ) (​ប្រ​យ​ត្ន​; ប​យ​តន​) ការលាង​, ជម្រះ​, សម្អាត ។ ព្យាយាម​, ការ​ខំប្រឹង​ថែទាំ​; ការ​ប្រុង​ដោយ​មិន​ធ្វេសប្រហែស ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. ប្រយ័ត្ន​មិន​ឲ្យ​ធ្លាក់​, ប្រយ័ត្ន​ខ្លួន ។

​ផ្លេកបន្ទោរ ( ន​. ) ពន្លឺ​ផ្លេក​ដែល​ចេញ​ជា​ខ្សែ​ភ្លែតៗ ឬ​ដាល​ច្រវាត់​ឯអាកាស (​ម​. ព​. មហារីក និង ស្វាញាក់ចិញ្ចើម ទៀតផង​) ។

​ផ្លាស់ ( កិ​. ) ធ្វើ​ឲ្យ​មាន​បន្លាស់ គឺ​ដាក់​មួយ​ជា​ជំនួស​មួយ​, ផ្ទេរ : ផ្លាស់សំពត់​, ផ្លាស់កន្លែង​, ផ្លាស់​ពី​ទី​រាជការ​ខែត្រ​នេះ​ទៅ​ខែត្រ​ឯទៀត ។

​ផូរផង់ ( ឧ​. ) ត្រចង់​, ប្រផូរ​, បំព្រង​, ឥត​មន្ទិល : មុខ​ផូរផង់​, ចិត្ត​ផូរផង់ ។

​ផេះ ( ន​. ) សំណុស​ដែល​ភ្លើង​ឆេះ​សុស​ជា​ផង់​, ផង់​សំណល់​នៃ​វត្ថុ​ដែល​ភ្លើង​ឆេះ ។ ផេះ ! ឬ ផេះ​កណ្ដាល​ចង្ក្រាន ! ពាក្យ​សាមញ្ញ សម្រាប់​និយាយ​ដោយ​សេចក្ដី​អស់សង្ឃឹម​ប្រដូច​ទៅនឹង​ផេះ គឺថា​មិនកើត​ជាការ​ទេ ។ (​ព​. ប្រ​.) មិនផេះ​ទេ ! មិនកើត​ការ​ទេ ! ។ ស៊ីផេះ ! ឬ ស៊ីតែផេះ ! គ្មានអ្វី​ស៊ី​ទេ​មានតែ​ផេះ ស៊ីតែផេះ​ចុះ ! (​ព​. សា​.) ។​ល​។

​ផល ផល់ សំ​. បា​. ( ន​. ) ផ្លែ​; សេចក្ដីចម្រើន​; លាភ​; ចំណេញ​; រង្វាន់​; សម្បត្តិ​; សេចក្ដី​រុងរឿង​; ការ​ដុះដាល​; ប្រយោជន៍​ដែល​បានសម្រេច​ហើយ​; អ្វីៗ​ដែល​កើតមក​អំពី​ហេតុ​; សុខទុក្ខ​ដែល​កើត​អំពី​កម្ម​; លេខ​ល័ព្ធ : ឆ្នាំនេះ​សារពើដំណាំ​មាន​ផល​ល្អ​ជាង​ឆ្នាំមុន​; ខ្ញុំ​ខំប្រឹង​ធ្វើការ​ណាស់ ប៉ុន្តែ​មិនសូវមាន​ផល​ប៉ុន្មាន​; កម្ម​ឲ្យ​ផល​; ផល​បុណ្យ​ពី​ព្រេងនាយ​; បានសម្រេច​មគ្គផល ។​ល​។​

ពុះ ( កិ​. ) កាប់​បំបែក​ដោយ​សស្ត្រា​មាន​ប៉ូវថៅ​ជាដើម : ពុះឧស​, ពុះឈើ​, ពុះ​ជញ្ជាំង​ផ្ទះ ។ ព្រួច​ខ្ជោលៗ​ឡើង​ដោយ​កម្លាំង​ក្ដៅ​ឬ​ដោយ​កម្លាំង​ខ្យល់ : បាយ​ពុះ​, ទឹក​ពុះ ។ ព​. ប្រ​. ពុះពោរ ខឹង​ខ្លាំង​ឬ​កើតទុក្ខ​តូចចិត្ត​ខ្លាំង ហាក់ដូចជា​ពុះពោរ​ពេញ​ក្នុង​ចិត្ត ។

ពឹង ( កិ​. ) រក​គេ​ជួយ​, ស្ដី​គេ : ពឹង​គេ​ឲ្យ​សរសេរ​សំបុត្រ​, ពឹង​គេ​ឲ្យ​ជួយ​ធ្វើ​រោង ។ ជ្រកកោន​, ធ្វើ​ឲ្យ​មាន​អាង : ពឹងបុណ្យគេ​, ពឹង​គំនិត​គេ ។ ពឹងផ្អែក ធ្វើ​ឲ្យ​មាន​អាង​ហាក់ដូចជា​បង្អែក ។ ពឹងពាក់ ពឹង​រកគ្នា​ទៅវិញទៅមក ។​ល​។ ប្រឹង​ចំកោង​ឬ​បំពើង​ខ្លួន​ផ្ដែក​ប៉ះ​ផ្ទប់​ទៅលើ : គោ​ពឹង​ទូក​រទេះ (​និយាយថា ពឹត ក៏បាន​) ។

ពពាក់ ( កិ​. ) ពាក់​តម្រួត​លើ​គ្នា​; ច្រើន​និយាយ​ផ្សំ​ជាមួយនឹង​ពាក្យ ព​ព័ន្ធ ឬ ប្រព័ន្ធ​, និង​ពាក្យ ពពូន ឬ ប្រពូន ថា : ពពាក់ពព័ន្ធ គឺពាក់ព័ន្ធ​លើ​គ្នា​; ពពាក់ពពូន គឺ​ប្រមូលគ្នា​ឬ​ភ្ជុំ​ផ្ដុំគ្នា​ជុំជិត​ពូន ចុះ​ពូន​ឡើង : រត់​ពពាក់ពពូន រត់​ពូន​ចុះ​ពូន​ឡើង​ស្ទើរ​ប៉ះទង្គិច​គ្នា ។ ពពាក់ពពើម (​ម​. ព​. ពពើម​) ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​