រុស្ស៊ី​ផលិត​ថ្នាំ​ព្យាបាល​រលាក​ថ្លើម B

2078
ចែករម្លែក
  • 2
    Shares

​រហូតមកទល់​សព្វថ្ងៃ ពពួក​ថ្នាំ​ព្យាបាល​រលាក​ថ្លើម​លើ​ពិភពលោក ទប់ស្កាត់​បានតែ​សកម្មភាព​របស់​វីរុស គឺ​ពុំ​អាច​សម្លាប់​វា​បាន​នៅឡើយ​ទេ ប៉ុន្តែ ថ្មីៗ​នេះ ថ្នាំ​២​ប្រភេទ ស្រាវជ្រាវ​ដោយ ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី មាន​ប្រសិទ្ធភាព​កំទេច​វីរុស​ភ្លាមៗ ក្នុង​កោសិកា​ថ្លើម​ពោលគឺ​អាច ព្យាបាល​ជា​បាន​នូវ​ជំងឺ​រលាក​ថ្លើម B រ៉ាំរ៉ៃ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​រុស្ស៊ី​លើកដំបូង លើ​ពិភពលោក បាន​ផលិត​ជោគជ័យ​នូវ​ពពួក​ថ្នាំ ដែលមាន ប្រសិទ្ធភាព ប្រឆាំង​ជំងឺ​រលាក​ថ្លើម B ។ ការពិសោធន៍​បង្ហាញថា ថ្នាំ​ថ្មី​បំផ្លាញ​វីរុស​ភ្លាម​ក្នុង​កោសិកា​ថ្លើម​, ព្យាបាល​ជា​សូម្បីតែ​រលាក​ថ្លើម B សណ្ឋាន​រ៉ាំរ៉ៃ ។ ការពិសោធន៍​ថ្នាំ​ទាំង​២​ប្រភេទ​លើស​ត្វ​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ ។ នៅពេល​វេលា​នេះ​លើ​ពិភពលោក​ពុំទាន់​មាន​ថ្នាំ​ណា​ដូច្នេះ ។​

​តាម​ស្ថិតិ​បច្ចុប្បន្ន​លើ​ពិភពលោក​មាន​មនុស្ស​ប្រមាណ ២៥០ លាន​នាក់ កើត​ជំងឺ​រលាក​ថ្លើម​រ៉ាំរ៉ៃ ហើយ​រាល់​ឆ្នាំ​វីរុស​រលាក​ថ្លើម សម្លាប់​មនុស្ស​ជាង​១​លាន​នាក់ ។ ថ្នាំ​មាន​លក្ខណៈ​បដិវត្ត​នេះ​ត្រូវបាន​ផលិតឡើង​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺឆ្លង ដោយមាន​ការឧបត្ថម្ភ​របស់​មូលដ្ឋាន​វិទ្យាសាស្ត្រ​រុស្ស៊ី ។ តាម​គម្រោង​, ថ្នាំ​២​ប្រភេទ​នឹង​បង្ហាញ​វត្តមាន​លើ​ទីផ្សារ​ក្រោយ ៥ ឆ្នាំ​ទៀត ។ ថ្នាំ​ទាំងនេះ​ធ្វើ​សកម្មភាព​ដោយ​វិធី​ឥទ្ធិពល​ផ្ទាល់​ទៅក្នុង ADN របស់​វីរុស និង​រំញោច​សកម្មភាព​ពពួក​យន្តការ​ប្រឆាំង​វីរុស​ធម្មជាតិ​របស់​ស​រី​រា​ង្គ​អ្នកជំងឺ ។​

​អ្នកស្រាវជ្រាវ លោក វ៉ា​ឌី​មៀរ ផូ​ឡា​ណូ​វ បកស្រាយ​ថា វីរុស​បង្ក​ជំងឺឆ្លង​សំខាន់ គឺ​អាស្រ័យ​ដោយ​សកម្មភាព​របស់​សំណុំ​ហ្សែ​ន​វីរុស​, ការបំផ្លាញ​សំណុំ​ហ្សែ​ន​នោះ​នឹង​អនុញ្ញាត ព្យាបាល​ជា​ជំងឺ ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម