ដោយ : ប.ជ័យ / បន្ទាយមានជ័យ:នៅទី២១ ខែកក្កដា ឆ្នាំ២០២៣ លោកសេរី កុសល អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ឆ្នាំ២០២៣ លោកបោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក បានអញ្ជេីញដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកភ្នំស្រុក ដែលមានសមាជិក-សមាជិកា បានចូលរួមដង្ហែរចំនួន២.៥០០នាក់។
លោកសេរី កុសល បន្តថា “សម្តេចតេជោ ហ៊ុន សែន គឺជាស្នូល ដឹកនាំជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិ និងជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃប្រជាជនកម្ពុជា”។
លោលក៏បានអំពាវនាវដល់សមាជិក-សមាជិកា ទៅចូលរួមបោះឆ្នោះឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជាពិសេសបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នោះសង្ឃឹមថា គណបក្សនេះឈ្នះ ភ្លូកទឹកភ្លូកដី ៕សរន