ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មនុស្ស​មួយចំនួន​បាន​ចំណាយ​ប្រាក់​រាប់​រយ​ដុល្លារ​ដើម្បី​អាច​និយាយថា​ពួកគេ​បាន​ស្ថិតនៅក្នុង​កីឡាដ្ឋាន​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ លី​អូ​នែ​ល ម៉េស​ស៊ី សម្រាប់ Inter Miami ។ អ្នកខ្លះ​បាន​ចំណាយ​ប្រាក់​រាប់ពាន់​សម្រាប់​កៅអី​របស់​ពួកគេ​។

​ម្ចាស់​ក្លិប​បាន​ចំណាយ​ជាង ១០០ លាន​ដុល្លារ ដើម្បី​មាន​ឱកាស​បែបនេះ​តែ​រហូតមកទល់​ពេលនេះ វា​ហាក់ដូចជា​លុយ​បាន​ចាយវាយ​យ៉ាង​ល្អ​មិន​ខ្ជះខ្ជាយ​ទេ​។​

​ម៉េស​ស៊ីបាន​បើកឆាក​ទាំងយ​ប់​ជាមួយ​ក្លិប​ថ្មី​របស់​គាត់​ដោយ​ផ្តល់​នូវ​ការលេង​ដែល​មិនអាច​បំភ្លេច​បាន​។ ជើងឆ្វេង​ដ៏​អស្ចារ្យ​របស់​គាត់​បាន​បញ្ជូន​បាល់​ហ្វ្រី​ឃីកចូល​កែង​ខាងឆ្វេង​នៃ​សំណាញ់​ទី​នៅ​នាទី​ទី ៩៤ កាលពី​យប់​ថ្ងៃ​សុក្រ ដែល​ជួយ​ឱ្យ Inter Miami ឈ្នះ ២-១ លើ​ក្លិប​ម៉ិក​ស៊ិក Cruz Azul ក្នុង​ការប្រកួត Legends Cup ។​

​ម៉េស​ស៊ីបាន​និយាយ​ក្នុង​បទសម្ភាសន៍​លើទី​លាន​ចំ​ពេល​កំពុង​មាន​ការអបអ​រ​ក្រោយ​ចប់​ការប្រកួត​ថា “​អ្វី​ដែល​ខ្ញុំ​បានឃើញ​គឺ​ទី​។ ខ្ញុំ​បាន​ឃើញ​ទី​។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវតែ​រក​គ្រាប់​បាល់​ឱ្យបាន​”​។​

​គាត់​បាន​ធ្វើឱ្យ​វា​ស្តាប់​ទៅ​ងាយស្រួល​ណាស់​និង​ធ្វើឱ្យ​ការ​ស៊ុត​មើលទៅ​ក៏​ងាយស្រួល​ណាស់ដែរ​។​

​កីឡាករ ម្ចាស់​ពាន Ballon d’Or ប្រាំពីរ​សម័យ​និង​ម្ចាស់​ជើងឯក World Cup មួយ​សម័យ​រូបនេះ បាន​ទា​ត់បាល់​រំលង​ពីលើ​ជញ្ជាំង​ខ្សែការពារ​របស់ Cruz Azul បួន​នាក់​សម្រាប់​គ្រាប់​បាល់​ជ័យជម្នះ​នេះ ដែល​ជា​គ្រា​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ Inter Miami ។ កាំជ្រួច​បាន​បាញ់​ទៅ​លើ​មេឃ ហើយ​ការលេង​បាន​បន្ត​ប្រហែល​មួយ​នាទី​មុនពេល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​៕

ម៉េស​ស៊ី​ស៊ុត​ហ្វ្រ៊ី​ឃី​ក​ចូល​ទី​ងាយៗ​នៅ​ចុង​ម៉ោង ជួយ​ឱ្យ Inter Miami ឈ្នះ Cruz Azul ក្នុង​ការប្រកួត Legends Cup

​តារា​ល្បីៗ​មាន​វត្តមាន​ក្នុង​ការប្រកួត​បើកឆាក​ដំបូង​របស់​ក្លិប Inter Miami