ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វិចិត្រករ​ជ្រូក​មួយ​ក្បាល​បាន​ជួយ​រៃ​អង្គាស​ប្រាក់​បាន ១ លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​កន្លែង​ទី​ជម្រក​សត្វ​មួយ​។​

​ជ្រូក​ចេះ​គូរគំនូរ​ឈ្មោះ Pigcasso នេះ​បាន​ចូលមកក្នុង​ជីវិត​របស់​លោកស្រី ចូ​ន ឡេ​ហ្វសុន (Joanne Lefson) ក្នុង​ឆ្នាំ ២០១៦ ហើយ​ភ្លាមៗ​បាន​ល្បី​លើ​ពិភពលោក នៅពេល​វា​បង្ហាញ​ទេពកោសល្យ​ចេះ​គូររូប តាមរយៈ​ការបង្ហាត់​បង្រៀន​ពី​ម្ចាស់​របស់​វា​។

​គំនូរ​ដំបូង​របស់​ជ្រូក​នេះ​គឺ​លក់បាន ២៦.០០០ ដុល្លារ ហើយ​វីដេអូ​នៃ​គំនូរ​ដំបូង​របស់​វា​មាន​អ្នក​មើល​ដល់​ទៅ ១០ លាន​ដង​ក្នុងពេល ៩ ម៉ោង​នៅ​លើ​បណ្តាញ​សង្គម​។

​ឥឡូវ​នេះ​ថវិកា​ដែល​បាន​រៃអង្គាស​បាន ១ លាន​ដុល្លារ នឹង​ត្រូវ​ប្រើ​សម្រាប់​ទី​សង្គ្រោះ​សត្វ​ឈ្មោះ Farm Sanctuary SA របស់​លោក​ស្រីឡេ​ហ្វសុន​។ នេះ​មានន័យថា​ជ្រូក​នេះ​នឹង​ជួយ​សង្គ្រោះ​សត្វ​ដូចជា គោ លា សេះ ពពែ ចៀម ជ្រូក និង ឆ្កែ​រាប់រយ​ក្បាល​ពី​ការសម្លាប់​យ៉ាង​ព្រៃផ្សៃ​៕

Pigcasso ឥឡូវ​នេះ​បាន​ជួយសង្គ្រោះ​ទាំង​សត្វ​ដទៃ​ដូចជា គោ លា សេះ ពពែ ចៀម ជ្រូក និង ឆ្កែ