​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​រង​បួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​

759
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាលឱ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូរ​ស្ថិត​ក្នុងភូមិ​ទួល​គក​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​មានឈ្មោះ​ហោ​នង ជីវ៉ា​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ក្រ​វ៉ាន់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​។​បុរស​នោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៨​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K0387​ជិះ​ម្នាក់ឯង​ពី​លិចទៅ​កើត​។

​លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BO9402​។​បើកប​ប​ដោយ​ឈ្មោះ​នូ ស្រី​អ៊ី ភេទ​ស្រី​អាយុ​១៨​ឆ្នាំ​និង​អ្នករួមដំណើ​ជាមួយ​មានឈ្មោះ​អ៊ុក ស្រី​នោ​ង​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​នាក់​ទាំង​២​រស់នៅ​ភូមិ​ក្រាំង​ពល​ទេព​សង្កាត់​រកា​ធំ​ក្រុង​ច្បារមន​បុក​គ្នា​យ៉ាង​ពេ​ង​ទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​៣​នាក់​។​

​ប្រភព​បាន​បន្តថា​ក្រោយពី​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​៣​នាក់​រង​បួស​ធ្ងន់​នៅ​ក្រុង​ច្បារមន​


ទីតាំងផ្សាយពាណិជ្ជកម្ម